EU បានបញ្ជាក់ថា បុគ្គលិកការទូតទាំងអស់បានជម្លៀសចេញពីប្រទេសហៃទី
(VOVWORLD) - អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោក Peter Stano កាលពីថ្ងៃទី ១១ ខែមីនា បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានជម្លៀសបុគ្គលិកការទូតទាំងអស់ចេញពីប្រទេសហៃទី ដោយសារស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ នៅពេលដែលក្រុមប្រដាប់អាវុធនានាបានគ្រប់គ្រងភាគច្រើននៃរដ្ឋធានីរបស់ប្រទេស។
អ្នកនាំពាក្យ Stano បានសង្កត់ធ្ងន់ថា EU មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវឌ្ឍន៍នៅក្នុងប្រទេសហៃទីនាប៉ុន្មានថ្ងៃថ្មីៗនេះ។
ទាហានហៃទីយាមល្បាតនៅប៉ុស្តិ៍ត្រួតពិនិត្យមួយបន្ទាប់ពីការប្រយុទ្ធគ្នារវាងក្រុមឧក្រិដ្ឋជន និងប៉ូលិស និងទាហានក្នុងក្រុង Port-au-Prince កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ រូបថតរូបភាព៖ AA/TTXVN |
លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ សហភាពអឺរ៉ុបបានសម្រេចចិត្តកាត់បន្ថយសកម្មភាពនៅប្រទេសនេះ និងជម្លៀសបុគ្គលិកនៃគណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងរដ្ឋធានី Port-au-Prince ទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងនៅខាងក្រៅប្រទេសនេះ។ កម្មាភិបាលសំខាន់ៗបន្តបេសកកម្មរបស់ខ្លួន ប៉ុន្តែមិនមែននៅប្រទេសហៃទីនោះទេ។ លោកបានឲ្យដឹងថា EU កំពុងវាយតម្លៃស្ថានភាព ហើយនឹងកែសម្រួលប្រតិបត្តិការរបស់ខ្លួន នៅពេលដែលស្ថានភាពសន្តិសុខមានភាពប្រសើរឡើង។
មុននោះ សហរដ្ឋអាមេរិកក៏បាននាំយកបុគ្គលិកការទូតដែលមិនសំខាន់នៅស្ថានទូតអាមេរិកនៅទីក្រុង Port-au-Prince មកផ្ទះវិញ និងបានបន្ថែមកងកម្លាំងដើម្បីបង្កើនសន្តិសុខសម្រាប់ទីភ្នាក់ងារនេះ៕