EU បានឯកភាពលើកញ្ចប់ជំនួយ ៥០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
(VOVWORLD) - កាលពីថ្ងៃទី ១ ខែកុម្ភៈ ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោក Charles Michel បានឲ្យដឹងថាសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាលើកញ្ចប់ជំនួយដែលមានតម្លៃ ៥០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន។
ទាហានអ៊ុយក្រែននៅតំបន់ Shyrokyne ភាគខាងកើតអ៊ុយក្រែន។ រូបថត៖ AFP/TTXVN |
នៅលើបណ្តាញសង្គម X លោក Charles Michel បានលើកច្បាស់ថា មេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ទាំង ២៧ បានឯកភាពគ្នាលើកញ្ចប់ជំនួយខាងលើសម្រាប់អ៊ុយក្រែនពីថវិការបស់សហភាពអឺរ៉ុប។ បើតាមលោក ប្រការនេះជួយធានាប្រភពជំនួយប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់អ៊ុយក្រែន។ លោក Charles Michel បានសង្កត់ធ្ងន់ថា EU កំពុងទទួលតួនាទីជាអ្នកដឹកនាំ និងបង្ហាញនូវការទទួលខុសត្រូវរបស់ខ្លួនក្នុងការជួយឧបត្ថម្ភអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានស្វាគមន៍សេចក្តីសម្រេចនេះ។ នាយករដ្ឋមន្ត្រី លោក Denys Shmyhal បានសង្កត់ធ្ងន់ថា បណ្ដាប្រទេស EU បង្ហាញសាមគ្គីភាពជាមួយអ៊ុយក្រែនជាថ្មីម្ដងទៀត៕