EU ប្រកាសសំណើរ សំដៅពង្រឹងសន្តិសុខតាមអ៊ីនធឺណិត

(VOVWORLD) - បណ្ដាផែនការថ្មីរបស់ EU រួមមានការបង្កើត ខែលការពារអ៊ីនធឺណិតទូទាំង EU ដែលតភ្ជាប់ជាមួយភ្នាក់ងារសន្តិសុខជាតិដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។

សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ១៦ ខែធ្នូ បានប្រកាសផែនការ ធ្វើកំណែទម្រង់រាល់បទបញ្ញត្តិស្ដីពីសន្តិសុខតាមអ៊ីនធឺណិតរបស់ប្លុកនេះ។ បណ្ដាផែនការថ្មីរបស់ EU រួមមានការបង្កើត ខែលការពារអ៊ីនធឺណិតទូទាំង EU ដែលតភ្ជាប់ជាមួយភ្នាក់ងារសន្តិសុខជាតិដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត និងម៉ាស៊ីន ដើម្បីរកឃើញសញ្ញានៃការវាយប្រហារ និងបង្កើតអង្គភាពសន្តិសុខ អ៊ីនធឺណិត ដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុនិងការគំរាមកំហែង ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស ជាមួយបណ្ដាអង្គការដូចជា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ