EU ប្រគល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតជាង២០០ចំណែកជូនបណ្ដា ប្រទេសអាស៊ាន

(VOVWORLD) - ដោយមានអាហារូបករណ៍ពេញលេញនេះ និស្សិតអាចចូលរួមសិក្សា រៀនសូត្រតាមកម្មវិធីអនុបណ្ឌិតក្នុងរយៈពេលអតិបរមា២ឆ្នាំ នៅសាកល វិទ្យាល័យយ៉ាងហោចណាស់២កន្លែងនៅ ប្រទេសអឺរ៉ុបផ្សេងគ្នាចំនួន២។
EU ប្រគល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតជាង២០០ចំណែកជូនបណ្ដា ប្រទេសអាស៊ាន - ảnh 1 ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអាស៊ានលោក Igor Driesmans។ (រូបថត៖ Gulf Today)

ក្រុមបេសកកម្មរបស់សហភាពអឺរ៉ុប (EU) ប្រចាំនៅអាស៊ាន កាលពីថ្ងៃ ទី៨ កញ្ញា បានជូនដំណឹងថា និស្សិតចំនួន២០៥នាក់មកពីប្រទេសអាស៊ាន នានា ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត Erasmus Mundus ចាប់ តាំងពីឆ្នាំសិក្សា២០២០។ នេះជាបរិមាណអាហារូបករណ៍ Erasmus Mundus ខ្ពស់បំផុតតាំងពីមុនមក។

ដោយមានអាហារូបករណ៍ពេញលេញនេះ និស្សិតអាចចូលរួមសិក្សា រៀនសូត្រតាមកម្មវិធីអនុបណ្ឌិតក្នុងរយៈពេលអតិបរមា២ឆ្នាំ នៅសាកល វិទ្យាល័យយ៉ាងហោចណាស់២កន្លែងនៅ ប្រទេសអឺរ៉ុបផ្សេងគ្នាចំនួន២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ