EU ប្រឆាំងជំទាស់ការបញ្ចប់ការលើកលែងទណ្ឌកម្មក្នុងកិច្ច ព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ស្ដីពីទំនាក់ទំនងរវាងអង្គការសហប្រជាជាតិ ជាមួយអឺរ៉ុបនោះ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EU) លោក Borrell បានសង្កត់ធ្ងន់ទៅលើ“ សារៈសំខាន់រយៈពេលវែង” នៃផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។
លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EU)(រូបថត៖ TTXVN) |
លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EU) នាថ្ងៃទី ២៨ ខែឧសភា បានថ្កោលទោសអាមេរិក ចំពោះការសម្រេចចិត្តបញ្ចប់ការលើកលែងទណ្ឌកម្មសម្រាប់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ស្ដីពីទំនាក់ទំនងរវាងអង្គការសហប្រជាជាតិ ជាមួយអឺរ៉ុបនោះ លោក Borrell បានសង្កត់ធ្ងន់ទៅលើ“ សារៈសំខាន់រយៈពេលវែង” នៃផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។ ទន្ទឹមនឹងនេះ លោកបានអះអាងថា៖ កិច្ចព្រមព្រៀងនេះគឺជាវិធីល្អបំផុតនិងជាមធ្យោបាយតែមួយគត់ដើម្បីធានា លក្ខណៈសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៕