EU ប្រតិកម្មយ៉ាងខឹងសំបាចំពោះព័ត៌មានអំពីការដែលអាមេរិកដាក់ឧបករណ៍តាមដាន

(VOVworld) – នាថ្ងៃទី ៣០ មិថុនា សហភាពអឺរ៉ុប (EU) បានប្រតិកម្មយ៉ាងខឹងសំបាចំពោះ
ព័ត៌មានអំពីការដែល បណ្ដាស្ថាប័នសន្តិសុខនិងចារកម្មរបស់អាមេរិកបានដាក់ឧបករណ៍
តាមដានសកម្មភាពរបស់សហភាពអឺរ៉ុប។ ទន្ទឹមនឹងនោះ EU បាន ព្រមានថា៖ ប្រសិនបើ ការចោទប្រកាន់ពោលខាងលើគឺកាពិតប្រាកដ នោះគឺ ទំនាក់ទំនងទ្វេភាគីរវាង EU និង
អាមេរិកនឹងរងឥទ្ធិពលដ៏ធ្ងន់ធ្ងរ។ ក្នុងសេក្តីថ្លែង ការមួយទៀត ដែលត្រូវបាននាំចេញ
នាថ្ងៃដ៏ដែល ប្រធានសភា អឺរ៉ុប (EP) លោក Martin Schulz បានស្នើឲ្យអាមេរិកពន្យល់យ៉ាង
ច្បាស់លាស់និងត្រឹមត្រូវអំពី រឿងហេតុនេះ។ អធិប្បាយពោលខាងលើរបស់ប្រធាន EP ត្រូវបាននាំចេញ ក្នុងកាលៈទេសៈ ការសែតអាល្លឺម៉ង់ “Der Spiegel” នាថ្ងៃទី ២៩ មិថុនា
បានឲ្យដឹងថា​៖ ដោយឈរលើឯកសារសម្ងាត់របស់អតីតបុគ្គលិកទីភ្នាក់ងារចារកម្ម
កណ្ដាលអាមេរិក (CIA) Eward Snowden ថា៖ បណ្ដាស្ថាប័ន សន្តិសុខនិងចារកម្មអាមេរិក
មិនត្រឹមតែប្រើប្រាស់ឧបករណ៍ចារកម្មនៅបណ្ដាខុទ្ទការល័របស់ EU ប៉ុណ្ណោះទេ ថែមទាំង
លួច ព័ត៌មានក្នុងប្រព័ន្ធ computer របស់ប្លុកនេះ ទៀតផង៕

EU ប្រតិកម្មយ៉ាងខឹងសំបាចំពោះព័ត៌មានអំពីការដែលអាមេរិកដាក់ឧបករណ៍តាមដាន - ảnh 1
ប្រធានសភា អឺរ៉ុប (EP) លោក Martin Schulz (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ