EU ផ្ដល់ជំនួយដល់ទុយនេស៊ីដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍
(VOVWORLD) - EU បានត្រៀមខ្លួនជាស្រេចផ្ដល់ទឹកប្រាក់ចំនួន ៩០០ លានអឺរ៉ូ ដើម្បីជួយឧបត្ថម្ភដល់ខឿនសេដ្ឋកិច្ចទុយនេស៊ី ក្រៅពីទឹកប្រាក់បន្ថែមចំនួន ១៥០ លានអឺរ៉ូ ដែលនឹងត្រូវបានផ្ដល់ភ្លាមមួយរំពេច ដើម្បីជួយដល់ថវិកា បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងចាំបាច់។
ប្រធានគណៈកម្មការអឺរ៉ុប (EC) Ursula von der Leyen (ឆ្វេង) និងប្រធានាធិបតីទុយនីស៊ី លោក Kais Saied។ រូបថត៖ AFP/VNA |
សហភាពអឺរ៉ុប (EU) បានផ្តល់ជំនួយជិត ១ ពាន់លានអឺរ៉ូ (១,០៧ ពាន់លានដុល្លារអាមេរិក) ដល់ទុយនេស៊ី ហើយចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះគឺជាឱកាស ដើម្បីសហប្រតិបត្តិការថាមពល និងដោះស្រាយបញ្ហាប្រឈមចំពោះចំណាកស្រុកពីទុយនេស៊ីទៅកាន់សហភាពអឺរ៉ុប។ ក្នុងនោះ EU បានត្រៀមខ្លួនជាស្រេចផ្ដល់ទឹកប្រាក់ចំនួន ៩០០ លានអឺរ៉ូ ដើម្បីជួយឧបត្ថម្ភដល់ខឿនសេដ្ឋកិច្ចទុយនេស៊ី ក្រៅពីទឹកប្រាក់បន្ថែមចំនួន ១៥០ លានអឺរ៉ូ ដែលនឹងត្រូវបានផ្ដល់ភ្លាមមួយរំពេច ដើម្បីជួយដល់ថវិកា បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងចាំបាច់។
ប្រមុខគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា ភាគីទាំងពីរសុទ្ធតែមានផលប្រយោជន៍ដ៏ធំធេងក្នុងការទប់ស្កាត់មុខសញ្ញារត់ពន្ធមនុស្ស និងជួញដូរ។ លើសពីនេះ EU បានស្នើគម្រោងនាំចេញថាមពលស្អាតកកើតឡើងវិញរបស់ទុយនេស៊ីទៅកាន់អឺរ៉ុប ហើយស្នើផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿន ដែលជាមធ្យោបាយបង្កើតការងារធ្វើ និងជំរុញកំណើននៅទុយនេស៊ីផងដែរ៕