EU ផ្តល់ប័ណ្ណឥណពន្ធសំរាប់ជនភៀសខ្លួននៅទួរគី

EU ផ្តល់ប័ណ្ណឥណពន្ធសំរាប់ជនភៀសខ្លួននៅទួរគី - ảnh 1
EU ផ្តល់ប័ណ្ណឥណពន្ធសំរាប់ជនភៀសខ្លួននៅទួរគី (VNA)


(VOVworld) – នាថ្ងៃទី ៨ កញ្ញា សហភាពអឺរ៉ុប (EU) បានប្រកាសផែនការផ្តល់
 ប័ណ្ណឥណពន្ធ (debit card) សំរាប់ជនភៀសខ្លួននៅទួរគីសំដៅជួយឧបត្ថម្ភគេ
ទិញទំនិញចាំបាច់សារវ័ន្ត។ ផែនការនេះស្ថិតក្នុងកិច្ចព្រមព្រៀងផ្តល់ជំនួយដែល
 មានតំលៃរាប់ពាន់លានអឺរ៉ូរវាង  EU និងទួរគី សំដៅរាំងស្កាត់រលកជនចំណាក
 ស្រុកហូរទៅអឺរ៉ុប។  EU បានអះអាងនឹងផ្តល់ប័ណ្ណឥណពន្ធពោលខាងលើសំរាប់
 ជនភៀសខ្លួននៅទួរគីនាខែតុលាខាងមុខ។ លោក Christos Stylianides
 សមាជិកគណៈកម្មាធិការអឺរ៉ុបទទួលបន្ទុកការផ្តល់ជំនួយមនុស្សធម៌និងដោះ
ស្រាយវិបត្តិ បានឲ្យដឹងថា៖ ជាប្រចាំខែ ជនភៀសខ្លួនម្នាក់ៗនឹងទទួលបាន
ចំនួន ប្រាក់មួយចំនួនដើម្បីទិញទំនិញចាំបាច់សារវ័ន្ត ជួលទីលំនៅដ្ឋាន ឬ
អនុញ្ញត្តិឲ្យ កុមារទៅសាលារៀន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ