EU ផ្តល់អាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Bavarian Nordic ក្នុងការ​ការពារជំងឺអ៊ុត​ស្វា

(VOVWORLD) - ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្រ្ត Bavarian Nordic (ដាណឺម៉ាក) នៅថ្ងៃទី ២៥ ខែកក្កដាបានប្រកាសថា គណៈកម្មាធិការអឺរ៉ុប(EC) បានផ្តល់អាជ្ញាប័ណ្ណសម្រាប់វ៉ាក់សាំង Imvanex របស់ក្រុមហ៊ុននេះ ដែលត្រូវបានផ្សព្វផ្សាយថាជាវ៉ាក់សាំងការពារជំងឺអ៊ុតស្វា តាមសំណើរបស់ទីភ្នាក់ងារគ្រប់គ្រងឱសថអឺរ៉ុប (EMA) កាលពីសប្តាហ៍មុន។ 
EU ផ្តល់អាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Bavarian Nordic ក្នុងការ​ការពារជំងឺអ៊ុត​ស្វា - ảnh 1រូបភាព៖ Reuters

ការផ្តល់អាជ្ញាប័ណ្ណនេះបានប្រព្រឹត្តិទៅបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ២៣ ខែកក្កដាបានប្រកាសភាពអាសន្នផ្នែកសុខាភិបាលជាសកល សម្រាប់ជំងឺអ៊ុតស្វានេះ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Bavarian Nordic គឺជាវ៉ាក់សាំងតែមួយគត់ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងការការពារជំងឺអ៊ុតស្វានៅសហរដ្ឋអាមេរិក និងកាណាដា។ រហូតមកដល់ពេលនេះ វ៉ាក់សាំងនេះទើបតែត្រូវបានអនុម័តដើម្បីការពារជំងឺអ៊ុតស្វានៅអឺរ៉ុបតែប៉ុណ្ណោះ។ ប៉ុន្តែ Bavarian Nordic បានផ្តល់វ៉ាក់សាំងនេះ ដល់ប្រទេសសហភាពអឺរ៉ុបមួយចំនួន ក្នុងអំឡុងពេលផ្ទុះឡើងជំងឺរាតត្បាតអ៊ុតស្វា នាពេលបច្ចុប្បន្ននៅអឺរ៉ុប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Bavarian Nordic បានឲ្យដឹងថា ការផ្តល់អាជ្ញាប័ណ្ណនេះ មានសុពលភាពនៅក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ ក៏ដូចជាអ៊ីស្លង់ Liechtenstein និងន័រវែសផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ