EU ពិចារណាការប្តឹងទៅកាន់ WTO អំពីរាល់វិធានការតបតវិញរបស់រុស្ស៊ី
|
រូបថតៈ Itar-tass |
(VOVworld)-សហភាពអឺរ៉ុប (EU)គ្រោងនឹងប្តឹងឡើងអង្គការពាណិជ្ជកម្មពិភពលោក (WTO)អំពីរាល់វិធានការតបតវិញរបស់រុស្ស៊ី ចំពោះការហាមនាំចូលមុខទំនិញកសិ
ផលពីអឺរ៉ុប។ សេចក្តីប្រកាសពោលខាងលើ ត្រូវបានមន្ត្រីពាណិជ្ជកម្ម EU លោក
Karel De Gucht នាំចេញក្នុងការឆ្លើយសម្ភាសជាមួយសែតអាល្លឺម៉ង់ Frankfurter
Allgemeine Zeitung ដែលបានប្រកាសនាយប់ថ្ងៃទី២៨សីហាលើ ទំព័រវែបសាយ
របស់កាសែតនេះ។ តាមលោក Gucht ថា EU កំពុងរៀបចំពាក្យប្តឹង ដែលអាចនឹង
ដាក់ពាក្យឡើង WTO នាពាក់កណ្តាលខែកញ្ញាខាងមុខ។ ប៉ុន្តែសេចក្តីសម្រេចចិត្តចុងក្រោយមិនទាន់បានអនុម័តនៅឡើយ។
មុននោះ នាថ្ងៃទី៧សីហា រុស្ស៊ីបានប្រកាសថា ហាមការនាំចូលសាច់គោ សាច់
ជ្រួក សាច់មាន់ ទឹកដោះគោនិងត្រីនាំចូលពីបណ្តាប្រទេស EU អាមេរិក អូស្រ្តាលី
កាណាដា ន័រវែសក្នុងរយៈពេល១ឆ្នាំ។ កាយវិការនេះត្រូវបានចាត់ទុកជាវិធានការ តបតវិញរបស់ម៉ូស្គូចំពោះបទដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើរុស្ស៊ី ដោយ ទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែន៕