EU ពិចារណាលើសំណើ​ថ្មីបំផុត​ ស្តីពីកម្រិត​តម្លៃពិដាន​ឧស្ម័ន

(VOVWORLD) - នាថ្ងៃទី៦ ខែធ្នូ ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានពិចារណាលើសំណើថ្មីបំផុតរបស់សាធារណរដ្ឋឆែក (ដែលកំពុងកាន់តំណែងជាប្រធានសហភាពអឺរ៉ុប) លើកំរិតតម្លៃពិដានឧស្ម័ននៅទ្រឹម ២២០ អឺរ៉ូ/ MWh (មេហ្គាវ៉ាត់ម៉ោង)។ 
EU ពិចារណាលើសំណើ​ថ្មីបំផុត​ ស្តីពីកម្រិត​តម្លៃពិដាន​ឧស្ម័ន - ảnh 1អណ្តូងរ៉ែឧស្ម័ន Bovanenkovo របស់រុស្ស៊ីនៅឧបទ្វីប Yamal តំបន់អាក់ទិក។ (រូបថត៖ AFP/TTXVN)

សំណើថ្មីរបស់ឆែក គឺទាបជាងតម្លៃពិដាន ២៧៥ អឺរ៉ូ/MWh ដែលគណៈកម្មការអឺរ៉ុបបានស្នើឡើងកាលពីថ្ងៃទី ២២ ខែវិច្ឆិកា។

ប្រទេស EU មួយចំនួន រួមទាំងអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុប បានប្រឆាំងនឹងរាល់គំនិតនៃកំរិតតម្លៃពិដាន ដោយចាត់ទុកថា ប្រការនេះអាចធ្វើឱ្យការធានាការផ្គត់ផ្គង់កាន់តែពិបាក។ ទន្ទឹមនឹងនេះ បែលហ្ស៊ិក អ៊ីតាលី និងប៉ូឡូញ បានចាត់ទុកការកំណត់តម្លៃពិដានជាមធ្យោបាយមួយដើម្បីការពារអ្នកប្រើប្រាស់ និងខឿនសេដ្ឋកិច្ចរបស់ពួកគេ ពីតម្លៃថាមពលកើនឡើងខ្ពស់។

អ្នកការទូតសហភាពអឺរ៉ុបមួយចំនួនបានចាត់ទុកថា ត្រូវរៀបចំកិច្ចប្រជុំមួយផ្សេងទៀតនៅថ្ងៃទី ១៩ ខែធ្នូ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបនៅថ្ងៃទី ១៣ ខែធ្នូ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ