|
EU ពន្យាពេលជាផ្លូវការបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី (VNA) |
(VOVworld) – នាថ្ងៃទី ១៩ ធ្នូ សហភាពអឺរ៉ុប (EU) បានពន្យាពេលជាផ្លូវការ
បណ្ដាបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងជំទាស់រុស្ស៊ីបន្ថែម ៦ ខែ ទៀតសំដៅ
បង្កើនការដាក់សម្ពាធទៅលើប្រទេសនេះ ដែលទាក់ទិនដល់បញ្ហានៅអ៊ុយក្រែន។
ក្រុមប្រឹក្សាអឺរ៉ុបបានប្រកាសថា៖ មជ្ឈដ្ឋានថ្នាក់ដឹកនាំអឺរ៉ុបបានឯកភាព
ពន្យាពេល បទដាក់ទណ្ឌកម្មតម្រង់ទៅលើវិស័យការពារជាតិ ថាមពលនិង
ហិរញ្ញវត្ថុរបស់ រុស្ស៊ីដល់ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០១៧ ខាងមុខ៕