EU ពន្យាពេលដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ដែលទាក់ទិននឹងវិបត្តិអ៊ុយក្រែន

(VOVWORLD) -ក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា៖ វិធានការដាក់ទណ្ឌកម្មរួមមាន៖ រឹតត្បិតការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិចំពោះមនុស្សចំនួន ១៥០ នាក់ និងក្រុមហ៊ុនរុស្ស៊ីចំនួន ៣៨ នឹងត្រូវបានពន្យាពេលដល់ថ្ងៃទី ១៥ កញ្ញាខាងមុខ។

សហភាពអឺរ៉ុប (EU) នាថ្ងៃទី ១២ មិនា បានប្រកាសពន្យារពេលដាក់ទណ្ឌកម្ម បន្ថែម ៦ ខែទៀត ចំពោះបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ដែលទាក់ទិននឹង ឧបទ្វីប Crime ដែលរួមបញ្ជូលជាមួយនឹងរុស្ស៊ី និងវិបត្តិនៅ អ៊ុយក្រែនប៉ែកខាងកើត។ ក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា៖ វិធានការដាក់ទណ្ឌកម្មរួមមាន៖ រឹតត្បិតការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិចំពោះមនុស្សចំនួន ១៥០ នាក់ និងក្រុមហ៊ុនរុស្ស៊ីចំនួន ៣៨ នឹងត្រូវបានពន្យាពេលដល់ថ្ងៃទី ១៥ កញ្ញាខាងមុខ។ ក្នុងសេចក្ដីប្រកាសនេះ ក្រុមប្រឹក្សាអឺរ៉ុបបានចាត់ទុកថា៖ បទដាក់ទណ្ឌកម្មពោលខាងលើគឺមិនប្រែប្រួលឡើយ ដោយផ្អែកលើការវាយតម្លៃលើស្ថានភាពរបស់ស្ថាប័ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ