EU ពន្យាពេលដាក់ទណ្ឌកម្មលើរុស្ស៊ី

(VOVWORLD) - សេចក្ដីសម្រេចនេះបានចែងអំពីវិធានការដាក់ទណ្ឌកម្មជាលើកដំបូង ដែលបាននាំចេញក្នុងឆ្នាំ ២០១៤ ហើយត្រូវបានពង្រីកគួរឲ្យកត់សម្គាល់ បន្ទាប់ពីរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែននាខែកុម្ភៈឆ្នាំនេះ។
EU ពន្យាពេលដាក់ទណ្ឌកម្មលើរុស្ស៊ី - ảnh 1ប្រភព៖ Reuters

កាលពីថ្ងៃទី ២៦ ខែកក្កដា សហភាពអឺរ៉ុប (EU) បានសម្រេចបន្តដាក់ទណ្ឌកម្មលើរុស្ស៊ីក្នុងរយៈពេល ៦ ខែទៀត រហូតដល់ចុងខែមករា ឆ្នាំ ២០២៣។ សេចក្ដីសម្រេចនេះបានចែងអំពីវិធានការដាក់ទណ្ឌកម្មជាលើកដំបូង ដែលបាននាំចេញក្នុងឆ្នាំ ២០១៤ ហើយត្រូវបានពង្រីកគួរឲ្យកត់សម្គាល់ បន្ទាប់ពីរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែននាខែកុម្ភៈឆ្នាំនេះ។

មុននោះ នាថ្ងៃដដែល អង់គ្លេសក៏បានដាក់ទណ្ឌកម្មលើប្រមុខតំបន់នានារបស់រុស្ស៊ីជាបន្តបន្ទាប់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហព័ន្ធរុស្ស៊ី លោក Konstantin Chuichenko មេដឹកនាំនៅតំបន់ Donetsk និង Luhansk ភាគខាងកើតអ៊ុយក្រែន។ ដូច្នេះហើយ មានបុគ្គលសរុបចំនួន ៤២ នាក់ទៀតត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស។

ទណ្ឌកម្មទាំងនេះរួមមានការហាមប្រាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិ។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានឲ្យដឹងថា នាបច្ចុប្បន្ននេះអង់គ្លេសបានដាក់ ទណ្ឌកម្មលើបុគ្គលជាង ១ ១០០ នាក់ និងអង្គភាពជាង ១០០ នៅរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ