EU ពន្យាពេលបទដាក់ទ័ណ្ឌកម្មទៅលើអតីតមន្ត្រីអ៊ុយក្រែនជាច្រើន

EU ពន្យាពេលបទដាក់ទ័ណ្ឌកម្មទៅលើអតីតមន្ត្រីអ៊ុយក្រែនជាច្រើន - ảnh 1
អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovich (រូបថត៖guardianlv.com)

(VOVworld) - នាថ្ងៃទី៥ មិនា សេចក្ដីសំរេចរបស់សហភាពអឺរ៉ុប (EU) ដែលពន្យា
ពេលបន្ថែមមួយឆ្នាំទៀតនូវបទដាក់ទ័ណ្ឌកម្មតម្រង់ទៅលើពលរដ្ឋនិងអតីតមន្ត្រី
អ៊ុយក្រែនចំនួន១៦រូប ក្នុងនោះមានអតីតប្រធានាធិបតីលោក Viktor Yanukovich
បានចូលជាធរមាន។នេះជាក្រុមមនុស្សដែលត្រូវ EU ចោទប្រកាន់ថាមានការទទួល
 ខុសត្រូវចំពោះវិបត្តិនៅអ៊ុយក្រែន។EU បានអនុវត្តន៍បទដាក់ទ័ណ្ឌកម្មទៅលើអតីត
មន្ត្រីនិងពលរដ្ឋអ៊ុយក្រែនជាច្រើនរូបក្រោយពីពេលអតីតប្រធានាធិបតីលោក​
Viktor Yanukovich ត្រូវផ្ដួលរំលំ ហើយជំលោះនៅតំបន់ភាគខាងកើត ប្រទេសនេះ
ផ្ទុះឡើងកាលពីខែមេសាឆ្នាំ២០១៤​ ដែលបណ្ដាលឲ្យមនុស្ស៩ពាន់ នាក់ស្លាប់និង
២១ពាន់នាក់រងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ