EU ពន្យារពេលបទបញ្ញត្តិការពារបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន

(VOVWORLD) - បទបញ្ញត្តិការពារបណ្តោះអាសន្នអនុញ្ញាតឱ្យជនភៀសខ្លួនអ៊ុយក្រែនទាំងអស់ដែលរស់នៅក្នុងសហភាពអឺរ៉ុបអាចទទួលបានទីផ្សារការងារ លំនៅដ្ឋាន និងការអប់រំសម្រាប់កុមារ។
EU ពន្យារពេលបទបញ្ញត្តិការពារបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន - ảnh 1ជនភៀសខ្លួនអ៊ុយក្រែននៅច្រកព្រំដែន Medyka ប្រទេសប៉ូឡូញ ។ រូបថត៖ AFP/TTXVN

សេចក្តីប្រកាសកាលពីម្សិលមិញ (ថ្ងៃទី ៣០ ខែកញ្ញា) នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា រដ្ឋមន្ត្រីមហាផ្ទៃនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២៧ នាក់បានយល់ព្រមពន្យារបទបញ្ញត្តិការពារបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនជាង ៤ លាននាក់ ដែលកំពុងរស់នៅក្នុងសហភាពអឺរ៉ុបរយៈពេលមួយឆ្នាំទៀត ពោលគឺ ចាប់ពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥។

បទបញ្ញត្តិការពារបណ្តោះអាសន្នអនុញ្ញាតឱ្យជនភៀសខ្លួនអ៊ុយក្រែនទាំងអស់ដែលរស់នៅក្នុងសហភាពអឺរ៉ុបអាចទទួលបានទីផ្សារការងារ លំនៅដ្ឋាន និងការអប់រំសម្រាប់កុមារ។ ជនភៀសខ្លួនត្រូវបានការពារបណ្តោះអាសន្នក៏មានសិទ្ធិទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ត និងសុខុមាលភាពសង្គមផងដែរ។

មុននេះ បទបញ្ញត្តិការពារបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនត្រូវចូលជាធរមាននាថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពី រុស្ស៊ីបានធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ