EU ពន្លឿនដាក់ពង្រាយយុទ្ធសាស្ត្រសន្តិសុខការពារជាតិរួម


EU ពន្លឿនដាក់ពង្រាយយុទ្ធសាស្ត្រសន្តិសុខការពារជាតិរួម - ảnh 1
EU ពន្លឿនដាក់ពង្រាយយុទ្ធសាស្ត្រសន្តិសុខការពារជាតិរួម (VNA)

(VOVworld)  - នាថ្ងៃទី​ ៦ មិនា ក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុប (EU)
បានចាប់ផ្តើមកម្មវិធីធ្វើការដោយសម័យប្រជុំរួមនៅទីក្រុង Brussels (បែលហ្ស៊ីក)
រវាងបណ្ដារដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិ។ ក្រុមប្រឹក្សាកិច្ចការបរ ទេស
 EU វាយតំលៃបណ្ដាការបោះជំហានក្នុងការដាក់ពង្រាយទិសដៅធ្វើសកម្ម ភាព
ដែលត្រូវបានកំណត់នៅសន្និសីទកំពូលនាថ្ងៃទី ១៥ ធ្នូ ឆ្នាំ ២០១៦។ ក្នុងនោះ មាន
ផែនការដាក់ពង្រាយយុទ្ធសាស្ត្ររួមអឺរ៉ុបស្តីពីសន្តិសុខនិងការពារជាតិ ការផ្តើម
គំនិតបង្កើនកិច្ចសហប្រតិបត្តិការរវាង EU និងអង្គការសន្ធិសញ្ញា អាត្លងទិកខាង
ជើង (NATO)។ ក្រៅពីនោះ ក្រុមប្រឹក្សាកិច្ចការបរទេស EU ក៏បាន ផ្លាស់ប្តូរអំពី
ស្ថានភាពនៅមជ្ឈឹមបូពារ៍ គោលនយោបាយថាមពលរបស់ EU ផងដែរ។​ លទ្ធផល
នៃកិច្ចប្រជុំពោលខាងលើនឹងជាមូលដ្ឋានសំរាប់របាយការណ៍ ដែលជូនឡើងសន្និសីទ
កំពូល EU នាថ្ងៃទី ៩ និងទី ១០ មិនា ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ