EU ពិភាក្សាលើសំណើថ្មីស្តីពីការកំណត់តម្លៃពិដានឧស្ម័ន
(VOVWORLD) - យោងតាមសំណើថ្មីបំផុត របស់ឆេក តម្លៃពិដានឧស្ម័នគឺ ២២០ អឺរ៉ូ/មេហ្គាវ៉ាត់ម៉ោង ជំនួសឱ្យកម្រិត ២៧៥ អឺរ៉ូ/មេហ្គាវ៉ាត់ម៉ោង ដូចដែលបានគ្រោងទុកពីមុនដោយគណៈកម្មាធិការអឺរ៉ុប។
ទិដ្ឋភាពនៃអណ្តូងឧស្ម័ន Bovanenkovo នៅឧបទ្វីប Yamal ភាគពាយ័ព្យស៊ីបេរី ប្រទេសរុស្ស៊ី។ (រូបថត៖ AFP/VNA) |
កាលពីថ្ងៃទី៩ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មាន CTK នៃសាធារណរដ្ឋឆេក ដែល បច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា សហភាព អឺរ៉ុបនឹងពិភាក្សាលើសំណើថ្មីស្តីពីតម្លៃពិដានឧស្ម័ន មុនពេលបើកកិច្ចប្រជុំវិសាមញ្ញរដ្ឋ មន្ត្រីថាមពលរបស់ប្លុកនេះ នៅថ្ងៃទី១៣ ខែធ្នូខាងមុខ។ យោងតាមសំណើថ្មីបំផុត របស់ឆេក តម្លៃពិដានឧស្ម័នគឺ ២២០ អឺរ៉ូ/មេហ្គាវ៉ាត់ម៉ោង ជំនួសឱ្យកម្រិត ២៧៥ អឺរ៉ូ/មេហ្គាវ៉ាត់ម៉ោង ដូចដែលបានគ្រោងទុកពីមុនដោយគណៈកម្មាធិការអឺរ៉ុប។ ទោះ ជាយ៉ាងណាក៏ដោយ សំណើរបស់ឆែកមិនទទួលបានការគាំទ្រពេញលេញពីសមាជិក សហភាពអឺរ៉ុបទេ ហើយត្រូវបានកែសម្រួល។
នៅថ្ងៃដដែល ប្រទេសចំនួន ២៦ ផ្សេងទៀតរបស់សហភាពអឺរ៉ុបបានដាក់ សំណើដើម្បីសម្របសម្រួលលើតួរលេខនៃតម្លៃពិដាន ដែលត្រូវបានចាត់ទុកថា នឹងឆ្លើយតបនឹងការទាមទាររបស់ប្រទេសមួយចំនួនដែលនៅតែបញ្ចេញសំឡេង ប្រឆាំងជំទាស់។ ប្រភពព័ត៌មានការទូតបាននិយាយថា សំណើរួមនេះត្រូវបានវាយ តម្លៃថា ងាយទទួលយកបានជាង ប៉ុន្តែមិនប្រាកដប្រជាថា នឹងទទួលបានការយល់ ព្រមពីរដ្ឋមន្ត្រីថាមពលរបស់សហភាពអឺរ៉ុបនោះទេ។ តំណាងប្រទេសនានានឹងធ្វើការពិភាក្សាជាលើកដំបូងលើសំណើថ្មីអំពីតម្លៃពិដានឧស្ម័ននៅថ្ងៃទី ១០ ខែធ្នូ៕