EU ព្រមាន មិនទទួលយករាល់ការផ្លាស់ប្តូរនៅក្នុងពិធីសារអៀរឡង់ខាងជើង

(VOVWORLD) - យោងតាមលោករូបនេះ ពិធីសារអៀរឡង់ខាងជើងគឺជាផ្នែកសំខាន់មួយនៃកិច្ចព្រមព្រៀង Brexit ដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយមក។

EU ព្រមាន មិនទទួលយករាល់ការផ្លាស់ប្តូរនៅក្នុងពិធីសារអៀរឡង់ខាងជើង - ảnh 1អនុប្រធានគណៈកម្មការអឺរ៉ុបលោក Maros Sefcovic ថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ១៧ ខែឧសភា អនុប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Maros Sefcovic បាននិយាយថា ស្ថាប័ននេះ "នឹងមានប្រតិកម្មគ្រប់មធ្យោបាយ" ប្រសិនបើ ចក្រភពអង់គ្លេសអនុវត្តន៍ជាឯកតោភាគីនូវការផ្លាស់ប្តូរក្នុងពិធីសារអៀរឡង់ខាងជើង។

លោក Maros Sefcovic បានបញ្ជាក់ថា ពិធីសារអៀរឡង់ខាងជើង គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលបានចុះហត្ថលេខារវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស; តាមនោះ សកម្មភាពឯកតោភាគីដែលផ្ទុយទៅនឹងកិច្ចព្រមព្រៀងអន្តរជាតិ គឺមិនអាចទទួលយកបានឡើយ”។ យោងតាមលោករូបនេះ ពិធីសារអៀរឡង់ខាងជើងគឺជាផ្នែកសំខាន់មួយនៃកិច្ចព្រមព្រៀង Brexit ដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយមក។

សេចក្តីប្រកាសរបស់ Sefcovic មិនបានលើកឡើងពីវិធានការអ្វីដែល EU កំពុងពិចារណានោះទេ ប៉ុន្តែអ្នកវិភាគនិយាយថា ជម្រើសដែលអាចធ្វើទៅបាន រួមមានករណីផ្លូវច្បាប់ ពន្ធដាក់ទណ្ឌកម្ម ហើយក៏អាចជាការលុបចោលទាំងស្រុងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit រវាង EU និងចក្រភពអង់គ្លេសផងដែរ។ លោកបាននិយាយថា សហភាពអឺរ៉ុបនៅតែត្រៀមខ្លួនជាស្រេចដើម្បីចរចាលើ "ដំណោះស្រាយរួមក្នុងក្របខ័ណ្ឌ" នៃឯកសារដែលបានព្រមព្រៀង។

ការព្រមានរបស់លោក Sefcovic បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានប្រកាសមុននោះក្នុងថ្ងៃដដែលថា បំណងរបស់ខ្លួនដើម្បីធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះច្បាប់ពាណិជ្ជកម្មក្រោយ Brexit នៅក្នុងប្រទេសអៀរឡង់ខាងជើង ដោយលើកឡើងពីការផ្លាស់ប្តូរជាចាំបាច់ដើម្បីបញ្ចប់ភាពខ្វិនផ្នែកនយោបាយនៅក្នុងទឹកដីនេះ ប៉ុន្តែអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ