EU ព្រមានការចរចារស្តីអំពីពាណិជ្ជកម្មជាមួយអង់គ្លេសអាចត្រូវបានផ្អាក
(VOVWORLD) - នាថ្ងៃទី ២៧ កក្កដា ប្រធានក្រុមចរចារនៃសហភាពអឺរ៉ុប (EU) ស្តីអំពីការចាកចេញពី EU របស់អង់គ្លេស ឬហៅថា Brexit លោក Michel Barnier បានព្រមានថា៖ បណ្ដាកាចរចារអំពីអនាគតក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាង អង់គ្លេសនិង EU អាចត្រូវបានផ្អាកដោយសារទស្សនៈមិនច្បាស់លាស់ពីភាគីអង់ គ្លេសដែលទាក់ទិនដល់បញ្ហាទូទាត់ហិរញ្ញវត្ថុ។
EU ព្រមានការចរចារស្តីអំពីពាណិជ្ជកម្មជាមួយអង់គ្លេសអាចត្រូវបានផ្អាក |
(VOVworld) – នាថ្ងៃទី ២៧ កក្កដា ប្រធានក្រុមចរចារនៃសហភាពអឺរ៉ុប (EU) ស្តីអំពីការចាកចេញពី EU របស់អង់គ្លេស ឬហៅថា Brexit លោក Michel Barnier បានព្រមានថា៖ បណ្ដាកាចរចារអំពីអនាគតក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាង អង់គ្លេសនិង EU អាចត្រូវបានផ្អាកដោយសារទស្សនៈមិនច្បាស់លាស់ពីភាគីអង់ គ្លេសដែលទាក់ទិនដល់បញ្ហាទូទាត់ហិរញ្ញវត្ថុ។ លោក Barnier បានឲ្យដឹងថែម ទៀតថា៖ បណ្ដាការចរចារអំពីបញ្ហានេះអាចត្រូវបានផ្អាករហូតដល់ខែធ្នូឆ្នាំ ២០១៧។ ក្រៅពីនោះ កម្មវិធីចរចារក៏មិនអាចធានាបានទេ ដោយសារ នាបច្ចុប្បន្ន មិនទាន់មានការបោះជំហានណាមួយដែលសរឲ្យឃើញថា៖ បញ្ហាហិរញ្ញវត្ថុរបស់ អង់គ្លេសអាចត្រូវបានដោះស្រាយ។ EU ព្យាករណ៍ថា៖ កញ្ចប់ប្រាក់ដែល អង់គ្លេសត្រូវទូទាត់សំរាប់ប្លុកនេះមានតំលៃពី ៦០ ដល់ ១០០ ពាន់លានអឺរ៉ូ៕