EU ព្រមានថា កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit គឺពិបាកទទួលបាន
(VOVWORLD) - នាថ្ងៃទី ២១ សីហា សហភាពអឺរ៉ុប (EU) បានព្រមានថា នឹងមានការលំបាកក្នុងការសម្រេចបានកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេសស្តីពីពាណិជ្ជកម្មក្រោយ Brexit បន្ទាប់ពីភាគីទាំងពីរបានស្តីបន្ទោសដាក់គ្នាទៅវិញទៅមក ចំពោះហេតុផលដែលបណ្ដាលឲ្យការចរចាគ្មានវឌ្ឍនភាព។
ប្រធានក្រុមចរចា Brexit អង់គ្លេសលោក David Frost (ឆ្វេង) និងប្រធានក្រុមចរចាសហភាពអឺរ៉ុប Michel Barnier (រូបថតឯកសារ៖ AFP / VNA) |
ប្រធានក្រុមចរចារបស់សហភាពអឺរ៉ុបគឺលោក Michel Barnier បាននាំចេញការព្រមាន បន្ទាប់ពីការចរចាពាណិជ្ជកម្មជុំទី ៧ ជាមួយជាមួយអង់គ្លេសបានបញ្ចប់ដោយមិនបានដោះស្រាយបញ្ហាមូលដ្ឋានជាច្រើន ដែលទាក់ទងនឹងសិទ្ធិនេសាទនិងបទប្បញ្ញត្តិស្ដីពីការប្រកួតប្រជែង។
ក្នុងពេលនោះ ប្រធានក្រុមចរចាអង់គ្លេសលោក David Frost បានអះអាងថាការដែលទីក្រុងប៊្រុចសែលបានប្ដេជ្ញាចិត្តទាមទាឲ្យទីក្រុង ឡុងដ៍ ឆ្លើយតបនឹងតម្រូវការរបស់ EU ស្ដីពីគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ និងសិទ្ធិនេសាទ មុនពេលពិភាក្សាលើវិស័យផ្សេងទៀត បានជះឥទ្ធិពលជាអវិជ្ជមានទៅលើការចរចាផងដែរ៕