EU ព្រមានថា ឆែកមិនគប្បីពឹងផ្អែកទៅលើប្រាក់ឧបត្ថម្ភ

(VOVworld) - សហភាពអឺរ៉ុប (EU) នឹងផ្លាស់ប្ដូរជាដាច់ខាតនូវរូបភាពធ្វើហិរញ្ញ
ប្បទានជូនសមាជិកអន់ខ្សោយខាងសេដ្ឋកិច្ច តាមនោះប្រាក់ឧបត្ថម្ភនឹងត្រូវបាន
ជំនួសដោយរូបភាពឲ្យខ្ចី។គេហទំព័រ Ihned.cz របស់ឆែកបានឲ្យដឹងថា ក្នុងកាលៈ
ទេសៈនោះ ប្រាក់ឧបត្ថម្ភរបស់ EU លៃទុកជូនឆែកនាពេលខាងមុខនឹងតិចជាងមុន
ខណៈដែលប្រទេសនេះមិនទាន់ត្រៀមរៀបចំដើម្បីបន្ស៊ាំទៅនឹងប្រការនេះនៅ
ឡើយ។ដើម្បីជួយឧបត្ថម្ភប្រទេសសមាជិកនានា រហូតដល់ឆ្នាំ២០២០ ជំនួសឲ្យ
ការធ្វើហិរញ្ញប្បទាន EU នឹងជ្រើសរើសរូបភាពឲ្យខ្ចីប្រាក់តាមគំរោងការណ៍។
ដូច្នេះហើយ មជ្ឈដ្ឋានមន្ត្រី EU បានព្រមានប្រទេសសមាជិកមួយចំនួនដែលពឹង
ផ្អែកទៅលើប្រាក់ឧបត្ថម្ភតាំងពីមុនមក ដែលក្នុងនោះមានឆែកផង ត្រូវត្រៀមខ្លួន
ជាស្រេចក្នុងស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ