EU ព្រួយបារម្ភ ចំពោះស្ថានភាពរបស់ស្ត្រី និងកុមារីនៅអាហ្វហ្គានីស្ថានដែលកាន់តែអាក្រក់ទៅៗ
(VOVWORLD) - សហភាពអឺរ៉ុប (EU) នៅថ្ងៃទី ១៤ ខែសីហា បានសម្តែងការព្រួយបារម្ភពិសេស ចំពោះស្ថានភាពរបស់ស្ត្រី និងកុមារីនៅអាហ្វហ្គានីស្ថានដែលកាន់តែអាក្រក់ទៅៗ បន្ទាប់ពីរដ្ឋអំណាចតាលីប៉ង់មានការបង្ក្រាបយ៉ាងឃោរឃៅទៅលើក្រុមដើរដង្ហែររបស់ស្ត្រី នៅទីក្រុងកាប៊ូល។
ស្ត្រីអាហ្វហ្គានីស្ថានស្លៀកសម្លៀកបំពាក់ Burqa នៅតាមដងវិថី ក្នុងទីក្រុង Kandahar អាហ្វហ្គានីស្ថាន ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN) |
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ លោក Josep Borrell បានលើកច្បាស់ថា អាហ្វហ្គានីស្ថានចាំបាច់ត្រូវអនុវត្តន៍តាមសន្ធិសញ្ញាអន្តរជាតិដែលខ្លួនជាសមាជិក រួមទាំងការរក្សានិងការពារសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ សង្គមស៊ីវិល និងនយោបាយ ទន្ទឹមនឹងនោះ អនុញ្ញាតឱ្យពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់អាចបង្ហាញខ្លួន ចូលរួមយ៉ាងពេញលេញប្រកបដោយសមភាព ក្នុងការងារដំណើរការគ្រប់គ្រង់ប្រទេសជាតិ។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា អាហ្វហ្គានីស្ថានក៏មិនបានអនុញ្ញាតឱ្យបង្កការគំរាមកំហែងផ្នែកសន្តិសុខដល់ប្រទេសណាមួយ ក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ្ដផងដែរ។
សេចក្តីប្រកាសរបស់ EU បានបញ្ជាក់ថា ការផ្តល់ជំនួយមនុស្សធម៌ជាមូលដ្ឋានរបស់ប្លុកដល់ប្រជាជនអាហ្វហ្គានីស្ថានគឺអាស្រ័យទៅលើប្រទេសអាហ្វហ្គានីស្ថានជាប្រទេសដែលមានស្ថិរភាព សន្តិភាព និងវិបុលភាព ហើយរដ្ឋអំណាចតាលីបង់ត្រូវថែរក្សាគោលការណ៍សិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ស្ត្រី កុមារី និងជនជាតិភាគតិច៕