EU ព្រួយបារម្ភចំពោះការកើនឡើងនៃអំពើហិង្សានៅអ៊ីស្រាអែល និងប៉ាឡេស្ទីន
(VOVWORLD) - នាថ្ងៃទី ៥ ខែកក្កដា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ លោក Josep Borrell បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃអំពើហិង្សានៅក្នុងប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់។
រថយន្តមួយគ្រឿងបានបើកចូលក្នុងហ្វូងមនុស្ស នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ រូបថត៖ THX/VNA |
ការវាយលុករបស់កងទ័ពអ៊ីស្រាអែលទៅលើទីជំរុំជនភៀសខ្លួននៅទីក្រុង Jenin បានបណ្តាលឲ្យជនប៉ាឡេស្ទីនយ៉ាងតិច១២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ EU បានថ្កោលទោសរាល់ការវាយប្រហារទាំងនេះ ក៏ដូចជាការវាយប្រហាររបស់អ្នកតាំងទីលំនៅអ៊ីស្រាអែលប្រឆាំងនឹងជនប៉ាឡេស្ទីន។ សហភាពអឺរ៉ុបអំពាវនាវឱ្យពង្រឹងរដ្ឋអំណាចប៉ាឡេស្ទីន ហើយអំពាវនាវឱ្យអ៊ីស្រាអែលគោរពកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងអន្តរជាតិ ហើយរដ្ឋប៉ាឡេស្ទីនត្រូវបន្តការសម្របសម្រួលសន្តិសុខជាមួយអ៊ីស្រាអែល។
កាលពីម្សិលមិញដែរ កងទ័ពអ៊ីស្រាអែលបានប្រកាសពីការបញ្ចប់ប្រតិបត្តិការយោធាដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំនៅតំបន់ West Bank ក្នុងបរិបទនៃភាពតានតឹងឡើងជណ្តើរជាមួយប៉ាឡេស្ទីន។ យោងតាមអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល ទាហានបានចាកចេញពីទីក្រុង Jenin ក្នុងតំបន់ West Bank ហើយបានចាប់ខ្លួនមុខសញ្ញាចំនួន ៣០ នាក់ រឹបអូសអាវុធនិងមូលនិធិជាច្រើនសម្រាប់សកម្មភាពភេរវកម្ម៕