|
តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ច ការបរទេសរបស់
សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini (រូបថត៖AFP/TTXVN) |
(VOVworld) - តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ច
ការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ឲ្យដឹងថា
លោកស្រីមិនគាំទ្រការពិភាគ្សាអំពីបទដាក់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ីឬរដ្ឋអំណាចរបស់
ប្រធានាធិបតីស៊ីរីលោក Bashar al-Assad នោះទេ។លោកស្រីរូបនេះចាត់ទុកថា
សហគមន៍អន្តរជាតិត្រូវការធ្វើឲ្យរស់ឡើងវិញនូវដំណើរការនយោបាយដើម្បីដោះ
ស្រាយសង្គ្រាមនៅស៊ីរី។ទស្សនៈពោលខាងលើត្រូវបានលោកស្រី Mogherini
នាំចេញនៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry
និងអគ្គលេខាធិការអ.ស.បលោក Ban Ki-moon នៅខាងក្រៅសន្និ សីទអន្តរជាតិ
ជួយឧបត្ថម្ភអាហ្គានីស្ថាននៅទីក្រុងព្រុងស៊ែល ប្រទេសប៊ែលហ្សិក ២ថ្ងៃក្រោយ
ពីអាមេរិកប្រកាសផ្អាកការចរចារជាមួយរុស្ស៊ីអំពីបញ្ហាស៊ីរី។តាមលោកស្រីរូប
នេះថា ដំណោះស្រាយនយោបាយមួយអាចដោះស្រាយបាននូវ បញ្ហាស៊ីរី ដោយ
សារបញ្ហានៅទីនេះគឺមិនមែនភាគីណាដណ្ដើមបានជ័យជំនះ ខាងយោធាទេ៕