EU មិនគាំទ្រការលើកលែងជាបណ្តោះអាសន្នការគាំពារសិទ្ធិកម្មសិទ្ធិ បញ្ញាសម្រាប់វ៉ាក់សាំងបង្ការកូវីដ ១៩
(VOVWORLD) - នាថ្ងៃទី ៨ ឧសភា ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានប្រកាសថាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU) មិនបានធ្វើការសម្រេចចិត្តជាបណ្តោះអាសន្នលើបញ្ហា លើកលែងជាបណ្តោះអាសន្នចំពោះការគាំពារសិទ្ធិកម្មសិទ្ធិបញ្ញាសម្រាប់វ៉ាក់សាំងបង្ការកូវីដ ១៩ ឡើយ។ ដោយលើកហេតុផលថាមានបញ្ហាបន្ទាន់ជាច្រើនទៀតដែលត្រូវពិចារណា។
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen (រូបថត៖ TTXVN) |
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល EU នៅទីក្រុងផូតូ (ព័រទុយហ្កាល់ចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី ៨ ឧសភា)នោះ លោកស្រី Ursula von der Leyenបានវាយតម្លៃថានេះគឺជាប្រធានបទដ៏សំខាន់ ប៉ុន្តែត្រូវការពិភាក្សាក្នុងរយៈពេលវែង ហើយមិនអាចទៅរួចទេក្នុងរយៈពេលមធ្យមឬខ្លី។ យោងទៅតាមលោកស្រីរូបនេះថាអឺរ៉ុប ចាំបាច់ត្រូវផ្តោតលើបញ្ហាបន្ទាន់ជាមូលដ្ឋាន រួមមានការផលិតវ៉ាក់សាំងឱ្យកាន់តែច្រើនគឺកាន់តែល្អ ហើយធានា ការចែកចាយប្រកបដោយយុត្តិធម៌និងសត្យានុម័ត។ គិតត្រឹមថ្ងៃទី ៨ ឧសភា វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនប្រមាណ ៤០០ លានដូស ត្រូវបានផលិតនៅក្នុងបណ្តាប្រទេស EU ហើយវ៉ាក់សាំងចំនួន ៥០% (២០០ លានដូស) ត្រូវបាននាំចេញទៅ ប្រទេសចំនួន ៩០ នៅលើពិភពលោក។ លោកស្រី Ursula von der Leyen មានគោលបំណងថា បណ្ដាអ្នកផលិតវ៉ាក់សាំង ផ្សេងទៀតនឹងធ្វើដូច្នេះ ដោយសង្កត់ធ្ងន់ថាក្នុងរយៈពេលខ្លី នេះជាវិធីល្អបំផុតក្នុងការដោះស្រាយបញ្ហាខ្វះការផ្គត់ផ្គង់និងវិធីចែកចាយវ៉ាក់សាំងប្រកបដោយសមភាពនៅលើពិភពលោកផងដែរ៕