EU មានគោលបំណងការចរចារស្តីពី Brexit ប្រព្រឹត្តទៅឲ្យបានមត់ចត់

(VOVWORLD) - វង់ចរចារទី ៣ ស្តីអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់ អង់គ្លេសឬហៅថា  Brexit បានចាប់ផ្តើមនារសៀលថ្ងៃទី ២៨ សីហាដល់ទី ៣១ សីហា ដោយមានកាយវិការដំបូងពីប្រធាននៃក្រុមចរចាររបស់ EU លោក Michel Barnier និង ប្រធានក្រុមចរចាររបស់អង់គ្លេសលោក David Davis។ 
EU មានគោលបំណងការចរចារស្តីពី Brexit ប្រព្រឹត្តទៅឲ្យបានមត់ចត់ - ảnh 1EU មានគោលបំណងការចរចារស្តីពី Brexit ប្រព្រឹត្តទៅឲ្យបានមត់ចត់ 

(VOVworld) – វង់ចរចារទី ៣ ស្តីអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់ អង់គ្លេសឬហៅថា  Brexit បានចាប់ផ្តើមនារសៀលថ្ងៃទី ២៨ សីហាដល់ទី ៣១ សីហា ដោយមានកាយវិការដំបូងពីប្រធាននៃក្រុមចរចាររបស់ EU លោក Michel Barnier និង ប្រធានក្រុមចរចាររបស់អង់គ្លេសលោក David Davis។ ប្រធានក្រុមចរចាររបស់  EU លោក Bernier បានឲ្យដឹងថា៖ ប្លុកនេះមានគោលបំណងយល់ច្បាស់អំពីទស្សនៈទាំង អស់របស់អង់គ្លេសចំពោះបញ្ហានៅសេសសល់។ លោកបានអះអាងថា៖ នេះគឺជាភាព ចាំបាច់ដើម្បីទទួលបានការបោះជំហានក្នុងដំណើរការចរចារ ព្រមទាំង ចាត់ទុកថា៖ ភាគីទាំងពីរគប្បីចរចារឲ្យបានមត់ចត់ ហើយ EU ត្រូវការសំណុំឯកសាររបស់អង់គ្លេស ដើម្បីចរចារប្រកបដោយស្ថាបនា។ ការដោះស្រាយការខ្វែងគំនិតនៅសេសសល់នឹង ជួយភាគីទាំងពីរមានវេលាច្រើនថែមទៀតដើម្បីពិភាក្សាអំពីទំនាក់ទំនងនាអនាគតក៏ ដូចជានាដំណាក់កាលផ្ទេប្រគល់។ ក្រុមប្រឹក្សាអឺរ៉ុបបានដាក់ចេញទិសដៅយ៉ាងច្បាស់ លាស់អំពីជំហានជាក់ស្តែងនិមួយៗក្នុងការចរចារក៏ដូចជាអនាគតនៃទំនាក់ទំនងទ្វេ ភាគីផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ