EU មិនទទួលបាន ការព្រមព្រៀងស្តីពីការប្រឆាំងនឹងការគេចពន្ធ

(VOVworld) – រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) មិនទទួលបានការព្រមព្រៀងស្តីពីការប្រឆាំងនឹងការគេចពន្ធ ក្នុងរបៀបវារៈនៃ
សន្និសីទបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ EU ដែលបានប្រព្រឹត្តទៅនៅទីក្រុង Brussels
បែលហ្ស៊ីក នាថ្ងៃទី ១៤ ឧសភា។ សមាជិកគណៈកម្មាធិការអឺរ៉ុបទទួលបន្ទុកពន្ធ
និងគយ លោក Algirdas Semeta បានសម្តែងនូវការអស់សង្ឃឹមចំពោះការដែល
ការព្រមព្រៀងអំពី “ច្បាប់ហូតពន្ធប្រាក់បញ្ញើសន្សំសំចៃ” របស់ EU មិនត្រូវបាន
អនុម័ត្ត។ តាមលោក Semeta ឲ្យដឹងថា៖ ការព្រមព្រៀងប្រឆាំងនឹងការគេចពន្ធ គឺសែនសំខាន់ចំពោះប្រទេសជាសមាជិក EU ទាំងឡាយ សំដៅងាយ កំណត់
ក្នុងការរកឃើញមុខសញ្ញារត់ពន្ធក្នុង EU។ Luxembourg គឺជាប្រទេស តូចមួយ
មានបំផុតក្នុងចំណោមបណ្ដាប្រទេសមានក្នុងប្លុក EU បានបដិសេធន៍ការ
ព្រមព្រៀងប្រឆាំងនឹងការគេចពន្ធនេះ៕

EU មិនទទួលបាន ការព្រមព្រៀងស្តីពីការប្រឆាំងនឹងការគេចពន្ធ  - ảnh 1
រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) មិនទទួលបានការព្រមព្រៀងស្តីពីការប្រឆាំងនឹងការគេចពន្ធ (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ