EU មិនទាន់ត្រៀមខ្លួនជាស្រេចដាក់ទណ្ឌកម្មចំពោះរុស្ស៊ីទេ
|
EU មិនទាន់ត្រៀមខ្លួនជាស្រេចដាក់ទណ្ឌកម្មចំពោះរុស្ស៊ីទេ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៥ ឧសភា អ្នកនាំពាក្យក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅទីក្រុង Brussels បែលហ្ស៊ីក តំណាងនៃប្រទេសជា
សមាជិក សហភាពអឺរ៉ុប (EU) ចំនួន ២៨ មិនឯកភាពអនុវត្តបណ្ដាបទដាក់
ទណ្ឌកម្មបំពេញ បន្ថែមចំពោះរុស្ស៊ីឡើយ។ តាមគំរោង រដ្ឋមន្ត្រីនៃបណ្ដា
ប្រទេស EU នឹងបន្តពិភាក្សាអំពី បញ្ហានេះ នាថ្ងៃទី ១២ ឧសភា ខាងមុខនៅ
ទីក្រុង Brussels។ តាមប្រភពព័ត៌មានការទូតបានឲ្យដឹងថា៖ ក្រិក Cyprus
Bulgaria ហុងគ្រី Luxembourg អ៊ូស្រីស អេស្ប៉ាញ ព័រទុយហ្គាល់និង Malta កំពុងប្រឆាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំពោះ រុស្ស៊ី។
អនុប្រធានគណៈកម្មាធិការអឺរ៉ុប លោក Seem Kallac បានចាត់ទុកថា៖
ការបទ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះរុស្ស៊ីអាចបណ្ដាលឡើងគ្រោះ
មហន្តរាយដ៏ធ្ងន់ធ្ងរចំពោះ ខឿនសេដ្ឋកិច្ចអឺរ៉ុប៕