EU មានប្រតិកម្មអំពីសៀវភៅសររបស់អង់គ្លេស

(VOVWORLD) -លោក Michel Barnier បានឲ្យដឹងថា នៅមានការជំពាក់ជំពិនជាច្រើន ហើយរាល់សំណើរក្នុងសៀវភៅសនេះគប្បីមានលក្ខណៈវិជ្ជមាន។ 

ប្រធានគណប្រតិភូទទួលបន្ទុកចរចា Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប - EU) របស់ EU លោក Michel Barnier បានចាត់ទុកថាក្នុងឧបសម្ព័ន្ធមួយចំនួនក្នុងសៀវភៅសររបស់រដ្ឋាភិបាលអង់គ្លេសអំពីទំនាក់ទំនងនាពេលអនាគតជាមួយសហភាពនេះ រួមមានកត្តាដែលមានចរិតលក្ខណៈស្ថាបនាជាច្រើន ប៉ុន្តែនៅមានការជំពាក់ជំពិនជាច្រើនដែរ។

នាថ្ងៃទី ២០ កក្កដា ថ្លែងមតិនៅក្នុងសន្និសីទកាលែតនៅទីក្រុងព្រុចសែល បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី EU នោះ លោក Michel Barnier បានឲ្យដឹងថា ឧបសម្ព័ន្ធមួយចំនួនក្នុងសៀវភៅសនេះបានបើកផ្លូវឲ្យជំនួបពិភាក្សាការងារ ដែលមានចរិតលក្ខណៈស្ថាបនា ទាក់ទិននឹងសេចក្ដីប្រកាសនយោបាយអំពីទំនាក់ទំនងនាពេលអនាគតរបស់  EU។ ទោះជាយ៉ាងណាក៏ដោយលោក Michel Barnier បានឲ្យដឹងថា នៅមានការជំពាក់ជំពិនជាច្រើន ហើយរាល់សំណើរក្នុងសៀវភៅសនេះគប្បីមានលក្ខណៈវិជ្ជមាន។ ប្រធានគណប្រតិភូ Brexit របស់ EU បានសង្កត់ធ្ងន់ថាក្នុងកាលៈទេសៈសល់តែ ១៣ សប្ដាហ៍ មុនពេលប្រព្រឹត្តិទៅសន្និសីទកំពូល EU នោះ ដែលជាពេលវេលា EU និងអង់គ្លេសត្រូវសុក្រិដ្ឋរាល់កិច្ចព្រមព្រៀងអំពីការដែលអង់គ្លេសចាកចេញពី ដំបូលរួមនេះ ភាគីទាំងពីរទើបសម្រេចបាន ៨០ ភាគរយនៃដំណើរការចរចា។ លោកបន្តថាផ្លូវនាពេលខាងមុខគឺពិបាកខ្លាំងណាស់ ខណៈដែលបញ្ហានៅសេស ស ល់គឺពិបាកដោះស្រាយបានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ