EU មាន​ផែន​ការ​ដាក់ទណ្ឌកម្មលើ​ប្រេងរ៉ែ​រុស្ស៊ីនៅចុងឆ្នាំនេះ

(VOVWORLD) - មន្ត្រីការទូតនៃសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា ប្លុកនេះមានផែនការដាក់ទណ្ឌកម្មលើការនាំចូលប្រេងរ៉ែពីរុស្ស៊ីនៅចុងឆ្នាំ២០២២នេះ។
EU មាន​ផែន​ការ​ដាក់ទណ្ឌកម្មលើ​ប្រេងរ៉ែ​រុស្ស៊ីនៅចុងឆ្នាំនេះ - ảnh 1ប្រព័ន្ធបំពង់បង្ហូរឧស្ម័នរបស់សម្ព័ន្ធក្រុមហ៊ុន Gazprom នៅជាយក្រុង Svobodny ទីក្រុង Amur ប្រទេសរុស្ស៊ី។ (រូបថត៖ Reuters) 

តាមនោះ EU កំពុងរៀបចំកញ្ចប់ទណ្ឌកម្មលើកទី៦ ប្រឆាំងនឹងទីក្រុងម៉ូស្គូ រួមមានវិស័យប្រេងរ៉ែរបស់រុស្ស៊ី ធនាគាររុស្ស៊ីនិងបេឡារុស្ស ក៏ដូចជាបុគ្គលនិងអាជីវកម្មពាក់ព័ន្ធជាច្រើនផ្សេងទៀត។

មន្ត្រីការទូត EU បានចាត់ទុកថា ប្រទេសជាសមាជិកមួយចំនួនទំនងជានឹងបញ្ចប់ការប្រើប្រាស់ប្រេងរ៉ែនាំចូលពីរុស្ស៊ីនៅចុងឆ្នាំ២០២២នេះ ក៏ប៉ុន្តែប្រទេសផ្សេងទៀត ជាពិសេសប្រទេសនៅតំបន់អឺរ៉ុបខាងត្បូង មានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្មនេះ ចំពោះតម្លៃថាមពល។ អាល្លឺម៉ង់ ដែលជាប្រទេសទិញប្រេងដ៏ធំជាងគេមួយរបស់រុស្ស៊ី បានឲ្យដឹងថា បានត្រៀមខ្លួនជាស្រេច បញ្ចប់ការនាំចូលប្រេងរ៉ែពីរុស្ស៊ីនៅចុងឆ្នាំ ២០២២ ប៉ុន្តែប្រទេសផ្សេងទៀតដូចជាអូទ្រីស ហុងគ្រី អ៊ីតាលី និងស្លូវ៉ាគី នៅតែមានការរារែកចិត្ត។

តំណាងអចិន្ត្រៃយ៍នៃប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នានៅថ្ងៃទី ៤ ខែឧសភា ដើម្បីពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មថ្មី និងការអនុម័តដែលគ្រោងនឹងប្រព្រឹត្តិទៅនៅចុងសប្តាហ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ