EU មិនអាចឯកភាពគ្នាលើការដាក់កម្រិតពិដានលើតម្លៃប្រេងរបស់រុស្ស៊ី

(VOVWORLD) - ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចត្រឹម ថ្ងៃទី ៥ ខែធ្នូនោះ សហភាពអឺរ៉ុបនឹងអនុវត្តន៍វិធានការតឹងតែង ដែលបានព្រមព្រៀងគ្នា កាលពីខែឧសភា ដោយហាមប្រាមការនាំចូលប្រេងឆៅពីរុស្ស៊ីចាប់ពីថ្ងៃទី ៥ ខែធ្នូ និង ផលិតផលប្រេងផ្សេងទៀតពីរុស្ស៊ីចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣។

EU មិនអាចឯកភាពគ្នាលើការដាក់កម្រិតពិដានលើតម្លៃប្រេងរបស់រុស្ស៊ី - ảnh 1ស្ថានីយ៍ខួងប្រេងមួយនៅ Almetyevsk ប្រទេសរុស្ស៊ី។ (រូបថត៖ TASS/VNA)
កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រទេស សមាជិកនៃសហភាពអឺរ៉ុប (EU) បានទទួលបរាជ័យក្នុងការឯកភាពគ្នាលើការដាក់ កម្រិតពិដានលើតម្លៃប្រេងឆៅរបស់រុស្ស៊ីដែលបានដឹកជញ្ជូនតាមផ្លូវសមុទ្រ នៅពេល ដែលប៉ូឡូញមិនយល់ព្រមជាមួយតម្លៃដែលបានស្នើឡើង។ ប្រទេសប៉ូឡូញចាត់ទុកថា កម្រិតពិដានគួរតែត្រូវកំណត់ទាបជាងសំណើរបស់ក្រុមប្រទេសមហាអំណាចឧស្សាហកម្ម (G៧) ក្នុងគោលដៅកាត់បន្ថយសមត្ថភាពហិរញ្ញវត្ថុរបស់ទីក្រុងម៉ូស្គូ។ តាមការគ្រោងទុក ការអនុវត្តតម្លៃពិដាននឹងចូលជាធរមានចាប់ពីថ្ងៃទី ៥ ខែធ្នូ ខាងមុខ ប៉ុន្តែ EU មិនទាន់កំណត់ពេលវេលាថ្មីដើម្បីធ្វើការចរចាក្រោយពីមិនអាច ឯកភាពគ្នានៅឡើយ។ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចត្រឹម ថ្ងៃទី ៥ ខែធ្នូនោះ សហភាពអឺរ៉ុបនឹងអនុវត្តន៍វិធានការតឹងតែង ដែលបានព្រមព្រៀងគ្នា កាលពីខែឧសភា ដោយហាមប្រាមការនាំចូលប្រេងឆៅពីរុស្ស៊ីចាប់ពីថ្ងៃទី ៥ ខែធ្នូ និង ផលិតផលប្រេងផ្សេងទៀតពីរុស្ស៊ីចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣។
មុននោះ ក្រុម G៧ បានស្នើឡើងគោលនយោបាយដ៏ទន់ភ្លន់ជាងការហ៊ុំព័ទ្ធ របស់ EU ដើម្បីធានាការផ្គត់ផ្គង់ប្រេងដោយស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកល។ យោង តាមសំណើរបស់ G៧ សហភាពអឺរ៉ុប និងអតិថិជនផ្សេងទៀតបន្តទិញប្រេងពីរុស្ស៊ី ប៉ុន្តែត្រឹមតែក្នុងតម្លៃស្មើ ឬទាបជាងកម្រិត ដែល G៧ បានព្រមព្រៀងគ្នាគឺក្នុងចន្លោះ ៦៥-៧០ ដុល្លារ/បារ៉ែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ