EU យល់ព្រមផ្តល់កញ្ចប់ជំនួយយោធាទី ៧ ដល់អ៊ុយក្រែន

(VOVWORLD) - មកដល់ពេលនេះ សហភាពអឺរ៉ុបបានជួយឧបត្ថម្ភអ៊ុយក្រែនជិត ៦០ ពាន់លានអឺរ៉ូ ដែលក្នុងនោះជិត ១២ ពាន់លានអឺរ៉ូជាជំនួយយោធា និង ១៨ ពាន់លានអឺរ៉ូដើម្បីជួយរដ្ឋាភិបាលប្រទេសនេះ គ្រប់គ្រងប្រទេសក្នុងឆ្នាំនេះ។ 

កាលពីថ្ងៃទី ២ ខែកុម្ភៈ ក្រុមប្រឹក្សាអឺរ៉ុបបានយល់ព្រមផ្តល់ឱ្យអ៊ុយក្រែននូវកញ្ចប់ ជំនួយយោធាទី ៧ ដែលមានតម្លៃ ៥០០ លានអឺរ៉ូ រួមជាមួយ ៤៥ លានអឺរ៉ូសម្រាប់ សកម្មភាពហ្វឹកហ្វឺននៃបេសកកម្មជំនួយយោធាសហភាពអឺរ៉ុប ប្រចាំនៅអ៊ុយក្រែន (EUMAM Ukraine)។ សេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើងដោយតំណាងជាន់ខ្ពស់ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរបស់លោកទៅកាន់អ៊ុយក្រែន រួមជា មួយនឹងមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបរាប់សិបនាក់ផ្សេងទៀត។ មកដល់ពេលនេះ សហភាពអឺរ៉ុបបានជួយឧបត្ថម្ភអ៊ុយក្រែនជិត ៦០ ពាន់លានអឺរ៉ូ ដែលក្នុងនោះជិត ១២ ពាន់លានអឺរ៉ូជាជំនួយយោធា និង ១៨ ពាន់លានអឺរ៉ូដើម្បីជួយរដ្ឋាភិបាលប្រទេសនេះ គ្រប់គ្រងប្រទេសក្នុងឆ្នាំនេះ។ នាថ្ងៃដដែល ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា EU មានផែនការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី។ លោកស្រី Leyen ក៏បានទៅកាន់អ៊ុយក្រែនជាមួយនឹងសមាជិកសហភាពអឺរ៉ុបចំនួន ១៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ