EU យល់ព្រមឲ្យអង់គ្លេសពន្យាពេលវេលាបង់ថវិការ
|
រូបថតៈ អ៊ីនធឺណែត |
(VOVworld)-ក្នុងកិច្ចប្រជុំ១នៅ Brussels (បែលហ្ស៊ីក) នាថ្ងៃទី៧វិច្ឆិកា បណ្តា រដ្ឋ
មន្ត្រីហិរញ្ញវត្ថុនៃសហភាពអឺរ៉ុប (EU) បានយល់ព្រមលើសំណូមពរ ឲ្យអង់គ្លេស
ពន្យាពេលវេលាបង់ថវិការ មានតម្លៃ២,១ពាន់លានអឺរ៉ូ ដល់ខែកញ្ញាឆ្នាំ២០១៥
ព្រមទាំងអនុញ្ញត្តិឲ្យបង់ជាពីលើក។ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អង់គ្លេស George
Osborne បានថ្លែងមតិ ក្រោយពីរកិច្ចប្រជុំរបស់ក្រុមប្រឹក្សា EUថា ចាប់ពីឥឡូវ
ដល់ការបោះឆ្នោតសកលនាខែ ឧសភាឆ្នាំ២០១៥ អង់គ្លេសគ្រាន់តែបង់ប្រាក់
ចំនួន១ពាន់លានដុល្លារចូលក្នុងថវិការរបស់EU ។ លោក Osborne បានសង្កត់
ធ្ងន់ថា គោលដៅរបស់ EU ដែលសំណូមពរការ បង់ថវិការពោលខាងលើ នឹង
បានត្រួតពិនិត្យ ហើយបើគោលដៅនោះមិនបានបញ្ជាក់ អ្នកបង់ពន្ធនៅអង់
គ្លេសនឹងបានទារយកលុយវិញ៕