EU រៀបចំធ្វើសមយុទ្ធសន្តិសុខបណ្ដាញអ៊ីនធឺណែតដោយទ្រង់ទ្រាយធំ
|
EU រៀបចំធ្វើសមយុទ្ធសន្តិសុខបណ្ដាញអ៊ីនធឺណែតដោយទ្រង់ទ្រាយធំ |
(VOV)_នាថ្ងៃទី៣០ តុលា អង្គការជាង២០០ និងអ្នកជំនាញសន្តិសុខបណ្ដាញ
អ៊ីនធឺណែតចំនួន៤០០នាក់ មកពីប្រទេសអឺរ៉ុបចំនួន២៩ បានចូលរួមការធ្វើសមយុទ្ធ
ចំពោះករណីបន្ទាន់ ដោយមានឈ្មោះ Cyber Europe de 2014 ដោយស្ថាប័នសន្តិសុខ
បណ្ដាញអ៊ីនធឺណែត និងព័ត៍មានអឺរ៉ុប ( ENISA) រៀបចំឡើង។ ការធ្វើសមយុទ្ធនេះ
បានអូសបន្លាយក្នុងរយពេល១ថ្ងៃ។ បណ្ដាអ្នកជំនាញការបានវាយតំលៃថា៖ Cyber
Europe de 2014 ជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុត និងស្មុគ្រស្មាញបំផុតអំពីសន្តិ
សុខបណ្ដាញអ៊ីនធឺណែត ដែលបានរៀបចំឡើងនៅទ្វឺបអឺរ៉ុប។ ដំណើហេតុសន្តិសុខ
ជិត២០០ត្រូវបានបង្កើតឡើងដើម្បីវាយតំលៃអំពីកម្លាំងទ្រាំទ្រ សមត្ថភាពជំនះពុះពារ
លើឧបទ្ទេរហេតុនិងប្រឆាំងរបស់បណ្ដាអង្គការសន្តិសុខបណ្ដាញអ៊ីនធឺណែត៕