EU រៀបចំផែនការកសាងកងកម្លាំងឆ្លើយតបរហ័សនៅឆ្នាំ២០២៥

(VOVWORLD) - តាមនោះ កម្លាំងឆ្លើយតបរហ័សរបស់ EU ដែលហៅថា "សមត្ថភាពដាក់ពង្រាយរហ័សរបស់EU" ត្រូវបានបង្កើតឡើងដោយមានផ្នែកជើងគោក ជើង សមុទ្រ និងផ្លូវអាកាស ហើយអាចផ្លាស់ប្តូរជាមួយកម្លាំងប្រចាំការទាំងអស់ ដោយអាស្រ័យលើវិបត្តិផ្សេងៗពីគ្នា។

EU រៀបចំផែនការកសាងកងកម្លាំងឆ្លើយតបរហ័សនៅឆ្នាំ២០២៥ - ảnh 1តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell  (រូបថត៖ AFP/TTXVN)

នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងព្រុច សែលប្រទេសបែលហ្ស៊ិក រដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប(EU) បានធ្វើការពិភាក្សារៀបចំផែនការ បង្កើតកងកម្លាំងយោធារួមមួយ ដោយមានទាហានចំនួន៥០០០នាក់ នៅឆ្នាំ២០២៥ ដើម្បីអាចធ្វើអន្តរាគមន៍ក្នុងស្ថានភាពវិបត្តិផ្សេងៗ ដោយមិនអាស្រ័យលើសហរដ្ឋអាមេរិក។

តាមនោះ កម្លាំងឆ្លើយតបរហ័សរបស់ EU ដែលហៅថា "សមត្ថភាពដាក់ពង្រាយរហ័សរបស់EU" ត្រូវបានបង្កើតឡើងដោយមានផ្នែកជើងគោក ជើងសមុទ្រ និងផ្លូវអាកាស ហើយអាចផ្លាស់ប្តូរជាមួយកម្លាំងប្រចាំការទាំងអស់ ដោយអាស្រ័យលើវិបត្តិផ្សេងៗពីគ្នា។

តំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell បានសង្កត់ធ្ងន់ថា គម្រោងដ៏មានមហិច្ឆិតារបស់ EU ត្រូវបានគេហៅថា "ត្រីវិស័យយុទ្ធសាស្ត្រ"។ តាមលោក Borrel សហភាពអឺរ៉ុបចាំបាច់ត្រូវមានលទ្ធភាពឆ្លើយតបទៅនឹងការគំរាមកំហែងដែលអាចកើតមានឡើង ឬឆ្លើយតបយ៉ាងរហ័សចំពោះស្ថានការណ៍ វិបត្តិ ដូចជាភារកិច្ចជួយសង្គ្រោះនិងជម្លៀស ឬប្រតិបត្តិការប្រកបដោយស្ថេរភាពនៅក្នុងបរិយាកាសអរិភាព៕


ប្រតិកម្មទៅវិញ

ផ្សេងៗ