EU រួមជាមួយម្ចាស់សេវាកម្មបណ្តាញនានាប្រឆាំងលទ្ធិជ្រុលនិយមលើអ៊ីនធឺណិត

(VOVworld)-នាថ្ងៃទី៣ធ្នូ សហភាពអឺរ៉ុប EU បានចាប់ផ្តើមវេទិការសហប្រតិបត្តិ​ការស្ម័គ្រចិត្តជាមួយអ្នកផ្តល់សេវាកម្មស្វែងរកនៅបណ្តាញសង្គមធំៗដូចជា Google,
Facebook ឬ Twitter និងស្ថាប័នមានសមត្ថកិច្ចនានា ដើម្បីប្រឆាំងនឹង លិទ្ធិជ្រុលនិយម
លើបណ្តាញអិនធឺណិត។ សមាជិក EU ទទួលបន្ទុកបណ្តាបញ្ហា អន្តោប្រវេសន៍
លោក Dimistris Avramopoulos បានឲ្យដឹងថា កិច្ចសហប្រតិបត្តិ​ការរវាង EU និងបណ្តា
ផ្នែកឧស្សាហកម្មអិនធឺណិត សំដៅរាំងស្កាត់ជនជ្រុល និយមប្រើប្រាស់អិនធឺណិត
ដើម្បីរីករាលដាលនៃការឃោសនាដែលមានគំនិតអាក្រក់ របស់ពួកគេ។​ចូលរួមគំរោង
ការណ៍នេះមានតំណាងជាន់ខ្ពស់របស់បណ្តាញ អិនធឺណែតល្បីឈ្មោះដូចជា Ask.fm,
 Facebook, Micosoft និង Twitter៕

ប្រតិកម្មទៅវិញ

ផ្សេងៗ