EU - រុស្ស៊ី - អ៊ុយក្រែនកំណត់ពេលវេលាដំណើរការចរចារអំពីការផ្គត់ផ្គង់ខស្ម័ន្ធដុត


EU - រុស្ស៊ី - អ៊ុយក្រែនកំណត់ពេលវេលាដំណើរការចរចារអំពីការផ្គត់ផ្គង់ខស្ម័ន្ធដុត - ảnh 1
EU - រុស្ស៊ី - អ៊ុយក្រែនកំណត់ពេលវេលាដំណើរការចរចារអំពីការផ្គត់ផ្គង់ខស្ម័ន្ធដុត (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៩ ឧសភា គណៈកម្មាធិការអឺរ៉ុប (EC) បានប្រកាសថា៖
មន្ត្រីសហភពអឺរ៉ុប (EU) រុស្ស៊ី និងអ៊ុយក្រែនគ្រប់រូបនឹងដំណើរការកិច្ចប្រជុំនៅ
ទីក្រុង Brussels នាថ្ងៃទី ១២ ឧសភា ខាងមុខ ដើម្បីពិភាក្សាអំពីអនាគតនៃប្រភព
ផ្គត់ផ្គង់ ឧស្ម័នដុតពីរុស្ស៊ីដល់អ៊ុយក្រែននិងអឺរ៉ុប។ តាម EC បានឲ្យដឹងថា៖ កិច្ច
ប្រជុំខាងមុខគឺ សំដៅដាក់គ្រឹះស្ថានសំរាប់វង់ចរចារថ្នាក់រដ្ឋមន្ត្រីលើកទី ២ ដែល
អាចប្រព្រឹត្តទៅនាពាក់ កណ្ដាលខែនេះ។ ក្នុងវង់ចរចារលើកទី ១ ភាគីនានាបាន
ឯកភាពថា៖ ការផ្គត់ផ្គង់ខស្ម័ន្ធដុតទៅអ៊ុយក្រែននិងអឺរ៉ុបនឹងមិនផ្អាកក្នុងរយៈ
ពេលប្រព្រឹត្តទៅការចរចារទេ។ ប៉ុន្តែ នាថ្ងៃទី ៨ ឧសភា កន្លងមក ម៉ូស្គូបាន
ប្រកាសថា៖ Kiev ត្រូវទូទាត់ទឹកប្រាក់មុនពេលទិញឧស្ម័ន្ធរបស់រុស្ស៊ី ដោយសារ អ៊ុយក្រែននៅមានបំណុលរាប់ពានលានដុល្លាអាមេរិកជាមួយរុស្ស៊ី។ មជ្ឈដ្ឋាន
អ្នកវិភាគបានវាយតំលៃថា៖ កាយវិការនេះរបស់រុស្ស៊ីអាចបង្កើនគ្រោះថ្នាក់ចំពោះ
បញ្ហាថាមពលរបស់ EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ