EU លើកកញ្ចប់​ទណ្ឌកម្ម​ទី ១១ ប្រឆាំងនឹង​រុស្ស៊ី

(VOVWORLD) -  អ្នកនាំពាក្យ EC លោក Eric Mamer ក៏បានឲ្យដឹងថា ប្រធាន EC លោកស្រី Ursula von der Leyen នឹងជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅទីក្រុង Kiev នាថ្ងៃទី ៩ ឧសភា។ 
EU លើកកញ្ចប់​ទណ្ឌកម្ម​ទី ១១ ប្រឆាំងនឹង​រុស្ស៊ី - ảnh 1រូបថត៖ រ៉យទ័រ

នាថ្ងៃទី ៨ ឧសភា គណៈកម្មការអឺរ៉ុប (EC) បានលើកវិធានការទណ្ឌកម្មថ្មីទៅលើរុស្ស៊ី។ ប្រសិនបើត្រូវបានអនុម័ត នេះនឹងក្លាយទៅជាកញ្ចប់ទណ្ឌកម្មទី ១១ ដែលសហភាពអឺរ៉ុប (EU) បានដាក់លើទីក្រុងម៉ូស្គូ ចាប់តាំងពីពេលផ្ទុះជម្លោះអ៊ុយក្រែន និងរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុន។

លើសពីនេះទៅទៀត អ្នកនាំពាក្យ EC លោក Eric Mamer ក៏បានឲ្យដឹងថា ប្រធាន EC លោកស្រី Ursula von der Leyen នឹងជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅទីក្រុង Kiev នាថ្ងៃទី ៩ ឧសភា។ នេះគឺជាដំណើរទស្សនកិច្ចលើកទី ៥ របស់លោកស្រី Ursula von der Leyen ទៅកាន់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈឆ្នាំមុន។ យោងតាមលោក Mamer បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះគឺផ្តោតសំខាន់លើភាពទូលំទូលាយនៃទំនាក់ទំនង EU-អ៊ុយក្រែន ព្រមទាំងអះអាងឡើងវិញពីការគាំទ្រឥតងាករេរបស់ EU ចំពោះទីក្រុង Kiev៕

ប្រតិកម្មទៅវិញ

ផ្សេងៗ