EU លើកសំណើបង្កើនមូលនិធិជំនួយដល់អ៊ុយក្រែន
(VOVWORLD) - លោក Josep Borrell បានស្នើឱ្យប្រទេសជាសមាជិក EU ចូលរួមចំណែក បន្ថែម ទៀតដល់ EPF ដែលធ្លាប់បានផ្ដល់ជំនួយយោធាប្រមាណ ៤,៦ ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន។
ពិធីប្រគល់សម្ភារៈយោធា និងសព្វាវុធធុនធ្ងន់ក្នុងក្រុងគៀវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបថតឯកសារ៖ Getty/VNA |
នាថ្ងៃទី ១៧ ឧសភា ប្រភពព័ត៌មានពីសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសនៃ EU លោក Josep Borrell បានលើកសំណើបំពេញបន្ថែមទឹកប្រាក់ចំនួន ៣,៥ ពាន់លាន អឺរ៉ូ ដល់ យន្តការសន្តិភាពអឺរ៉ុប(EPF) ជាមូលនិធិដើម្បីផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។ លោក Josep Borrell បានស្នើឱ្យប្រទេសជាសមាជិក EU ចូលរួមចំណែក បន្ថែម ទៀតដល់ EPF ដែលធ្លាប់បានផ្ដល់ជំនួយយោធាប្រមាណ ៤,៦ ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន។ ប៉ុន្តែ សំណើនេះត្រូវការបានរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិក EU អនុម័ត។
ដោយបានបង្កើតឡើងនាឆ្នាំ ២០២១ EPF មានគោលដៅជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទិញឧបករណ៍យោធា។ ទោះជាយ៉ាងណាក៏ដោយ EU បានសម្រេចប្រើប្រាស់មូលនិធិនេះដើម្បីបញ្ជូនសព្វាវុធដល់អ៊ុយក្រែន បន្ទាប់ពីកើតមានជម្លោះនាខែកុម្ភៈ ឆ្នាំ២០២២៕