EU លុបចោលជាផ្លូវការបទដាក់ទណ្ឌកម្មលើតែទាំងអស់ចំពោះបេឡារុស
|
EU លុបចោលជាផ្លូវការបទដាក់ទណ្ឌកម្មលើតែទាំងអស់ចំពោះបេឡារុស (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៥ កុម្ភៈ សហភាពអឺរ៉ុប (EU) បានលុបចោលជាផ្លូវការ
បទដាក់ទណ្ឌម្មលើតែទាំងអស់ចំពោះបេឡារុស ក្នុងនោះ មានប្រធានាធិបតី
លោក Alexander Lukashenko។ សេចក្តីសម្រេចរបស់ EU ត្រូវបាននាំចេញ
នៅកិច្ចប្រជុំបណ្ដារដ្ឋមន្ត្រីការបរទេស EU ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៥
កុម្ភៈ កន្លងទៅ ហើយចូលជាធរមានចាប់ពីថ្ងៃទី ២៥ កុម្ភៈ។ តាមនោះ EU
មិនពន្យាពេលបទដាក់ ទណ្ឌកម្មទៅលើប្រជាពលរដ្ឋបេឡេរុសចំនួន ១៧០
រូបក្នុងនោះមានប្រធានាធិបតី លោក Alexander Lukashenko ក៏ដូចជាក្រុមហ៊ុន
ចំនួន ៣ នៃប្រទេសនេះ ផងដែរ។ ប៉ុន្តែ EU នៅឯកភាពអនុវត្តបទហាមឃាត់
អាវុធចំពោះបេឡារុសនិងបណ្ដាបទដាក់ទណ្ឌកម្មទៅលើមុខសញ្ញានយោបាយ
មួយចំនួនដែលនឹងត្រូវបានពន្យាពេលបន្ថែម ១២ ខែថែមទៀត។ ទង្វើនេះរបស់
EU ចំពោះបេឡារុសត្រូវបានអនុវត្តដោយសារ EU ឃើញការបោះជំហានវិជ្ជមាន
របស់រដ្ឋាភិបាលបេឡារុសក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ដែលរួមចំណែកកែលំអរ
ទំនាក់ទំនងរវាងបេឡារុសជាមួយ EU៕