EU វាយតម្លៃថា គោល​ជំហររបស់អង់គ្លេស​ពិបាកនាំមកនូវ​ដំណោះ​ស្រាយសម្រាប់ Brexit

(VOVWORLD) - ទោះជាយ៉ាងណាក៏ដោយ EU នៅតែបើកចំហរការសន្ទនាក៏ដូចជាជំរុញ និងផ្ទៀងស្ដាប់រាល់គំនិតផ្ដួចផ្ដើមថ្មីរបស់អង់គ្លេស អំពីទំនាក់ទំនងនាពេលអនាគតរវាងភាគីទាំងពីរ។
EU វាយតម្លៃថា គោល​ជំហររបស់អង់គ្លេស​ពិបាកនាំមកនូវ​ដំណោះ​ស្រាយសម្រាប់ Brexit - ảnh 1ប្រធានក្រុមចរចា សហភាពអឺរ៉ុប (EU) ទទួលបន្ទុក Brexit លោក Michel Barnier (រូបថត៖ vnanet.vn) 

នាថ្ងៃទី ២៣ ខែកញ្ញា ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តី ការបរទេសអាល្លឺម៉ង់លោក Heiko Maas នោះ ប្រធានក្រុមចរចា សហភាពអឺរ៉ុប (EU) ទទួលបន្ទុក Brexit លោក Michel Barnier បានចាត់ទុកថា នាបច្ចុប្បន្ននេះ ទស្សនៈរបស់ទីក្រុងឡុងដ៍គ្មាន“ មូលដ្ឋានណាមួយដើម្បីទទួលបាន កិច្ចព្រមព្រៀងមួយ”ស្ដីពីការដែលអង់គ្លេសចាកចេញពី EU។

ជាក់ស្ដែង តាមលោក Michel Barnier ថា នាបច្ចុប្បន្នុនេះ ភាគីទាំងពីរគ្មានមូលដ្ឋានណាមួយ ដើម្បីទទួលបានកិច្ចព្រមព្រៀងឡើយ។ ទោះជាយ៉ាងណាក៏ដោយ EU នៅតែបើកចំហរការសន្ទនាក៏ដូចជាជំរុញ និងផ្ទៀងស្ដាប់រាល់គំនិតផ្ដួចផ្ដើមថ្មីរបស់អង់គ្លេស អំពី ទំនាក់ទំនងនាពេលអនាគតរវាងភាគីទាំងពីរ។លោករូបនេះក៏បានសង្កត់ធ្ងន់ថាដំណោះស្រាយចំពោះភាពជាប់គាំងនាពេលបច្ចុប្បន្នគឺត្រូវពឹងផ្អែកលើទីក្រុងឡុងដ៍តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ