EU សង្កត់ធ្ងន់ទៅលើវិធានការនយោបាយចំពោះវិបត្តិនៅស៊ីរី

EU សង្កត់ធ្ងន់ទៅលើវិធានការនយោបាយចំពោះវិបត្តិនៅស៊ីរី - ảnh 1
ប្រធានគណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហា កិច្ចការបរទេសនៃសភាអឺរ៉ុប (EP) លោក Elmar Brok (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២២ ធ្នូ ប្រធានគណៈកម្មាធិការទទួលបន្ទុកបណ្ដាបញ្ហា
កិច្ចការបរទេសនៃសភាអឺរ៉ុប (EP) លោក​ Elmar Brok បានសម្តែងគោលបំណង
ថា៖ សន្និសីទអន្តរជាតិ Geneva លើកទី ២ អំពីបញ្ហានៅស៊ីរីនឹងទទួលបានជោគ ជ័យក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅប្រទេសនេះ។ ថ្លែងមតិបន្ទាប់
ពីកិច្ចប្រជុំចំនួន ២ ជាមួយប្រធានាធិបតីលីបង់ លោក Michel Suleiman និងនាយក
រដ្ឋមន្ត្រីជាបណ្តោះអាសន្នលីបង់ លោក Najip Mikati នាថ្ងៃទី ២១ ធ្នូ ក្នុងដំណើរ
ទស្សនកិច្ចនៅប្រទេសនេះ លោក  Elmar Brok បានឲ្យដឹងថា៖ សហភាពអឺរ៉ុប
 (EU) បានអះអាងថា៖ EU គាំទ្រវិធានការនយោបាយចំពោះបញ្ហានៅស៊ីរីទាំង
ស្រុងនិងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការផ្តល់ជំនួយមនុស្សធម៌
សំរាប់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ