EU សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបង្កើនការខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអេបូឡា

 
 EU សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបង្កើនការខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអេបូឡា - ảnh 1
EU សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបង្កើនការខំប្រឹងប្រែង EBOLA

          (VOV)_រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិក EU នាថ្ងៃ​ទី​២០​ តុលា  បានឯកភាពបង្កើនថែមទៀតការខំប្រឹងប្រែងនានា មិនទុកអោយ​អាសន្ន​រោគ អេបូឡា ដែលកំពុងរីរាលដាលលើទូទាំងពិភពលោកនេះ។ ក្នុង​សេចក្ដីថ្លែង​ការណ៍រួម នៃប្រ
ទេស EU ទាំង២៨ នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​នៅទីក្រុង 
Luxembourg EU ក៏បានសង្កត់ធ្ងន់ថា៖ បណ្ដា​ប្រទេស​កំពុង​មាន​អាសន្នរោគនេះ 
និង ប្រទេសជិតខាង ត្រូវបានទទួលការ​ជួយឧបត្ថម្ភគ្រប់​គ្រាន់​និងសមស្រប។ នៅទីនេះ បណ្ដារដ្ឋមន្ត្រីការបរទេស​បានឯកភាពបង្កើតតែង​តាំង​អ្នកសម្របសម្រួល ពិសេសសំរាប់ការងា​របង្ការប្រឆាំងនឹងអាសន្នរោគ​ដែល​បានធ្វើអោយមនុស្សចំនួន
ជាង៤៥០០​នាក់ត្រូវស្លាប់នេះ។ ក្រៅពីនោះ EU ​ក៏បានបង្កើតមូលនិធិចំនួន១ពាន់
លាន UERO និងបណ្ដាក្រុមប្រតិកម្មរ​ហ័រ​ផង​ដែរ​។

          នាថ្ងៃនេះដែរ កម្មវិធីស្បៀងអាហារពិភពលោក ( WFP) បានព្រមាន​ថា​៖ បណ្ដា ប្រទេសមានអាសន្នរោគ អេបូឡា កំពុងប្រឈមមុខនឹង​គ្រោះអាសន្នខ្វះ​ស្បៀងអា
ហារ ដ៏ធ្ងន់ធ្ងរ និងជះឥទ្ធិពលយ៉ាងខ្លាំងខ្លារដល់សកម្មភាពសេដ្ឋកិច្ច ​សុខុមាលភាព
សង្គម  នៅប្រទេសមួយចំនួននៅក្នុងតំបន់អាហ្វី្រកខាងលិច ចាប់តាំងពីខែមិនារហូត មកដល់ពេលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ