EU សង្កត់ធ្ងន់លើវិន័យសារពើពន្ធ និងការប្រយុទ្ធ​ប្រឆាំងអតិផរណា

(VOVWORLD) - កិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានបញ្ចប់រយៈពេល ៣ ថ្ងៃធ្វើការនៅសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា។
EU សង្កត់ធ្ងន់លើវិន័យសារពើពន្ធ និងការប្រយុទ្ធ​ប្រឆាំងអតិផរណា - ảnh 1ក្រដាសប្រាក់ ១០០ អឺរ៉ូ ។ (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីសន្និសីទ អនុប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Valdis Dombrovskis បានឲ្យដឹងថា EU ត្រូវមានគោលនយោបាយសារពើពន្ធប្រកបដោយភាពប្រុងប្រយ័ត្ន និងទប់ស្កាត់អតិផរណា។

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន លោក Valdis Dombrovskis បានសង្កត់ធ្ងន់ថា នាពេលខាងមុខ សហភាពអឺរ៉ុបត្រូវមានគោលនយោបាយសារពើពន្ធប្រកបដោយភាពប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់អតិផរណា ប៉ុន្តែទន្ទឹមនឹងនោះក៏ជួយឧបត្ថម្ភប្រជាជន និងអាជីវកម្មដែលរងផលប៉ះពាល់នៅក្នុងវិបត្តិនេះផងដែរ។ ខឿនសេដ្ឋកិច្ចអ៊ឺរ៉ុបទាំងអស់កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិន ដោយសារតែអតិផរណាខ្ពស់បំបែកកំណត់ត្រា ឬបញ្ហានៃប្រផពផ្គត់ផ្គង់ថាមពល។ ដូច្នេះហើយ លោកបានចាត់ទុកថា ចាំបាច់ត្រូវផ្តល់អាទិភាពដល់និរន្តរភាពក្នុងគោលនយោបាយសារពើពន្ធ ហើយភារកិច្ចរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) គឺត្រូវបានអនុលោម និង "អតិផរណាត្រូវបានទប់ស្កាត់" ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ