EU សន្យាផ្តល់កញ្ចប់ជួយឧបត្ថម្ភប្រសិនបើការព្រមព្រៀងសន្តិភាពនៅមជ្ឈឹមបូព៌ារទទួលបាន

EU សន្យាផ្តល់កញ្ចប់ជួយឧបត្ថម្ភប្រសិនបើការព្រមព្រៀងសន្តិភាពនៅមជ្ឈឹមបូព៌ារទទួលបាន - ảnh 1
សហភពអឺរ៉ុប (EU) បាននាំចេញកិច្ចសន្យាអំពីកញ្ចប់ជំនួបឧត្ថម្ភ “ដែលមិនធ្លាប់មាន” ដល់អ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រសិនបើ ភាគីទាំង ២ ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៦ ធ្នូ សហភពអឺរ៉ុប (EU) បាននាំចេញកិច្ចសន្យាអំពី​កញ្ចប់
ជំនួបឧត្ថម្ភ​ “ដែលមិនធ្លាប់មាន” ដល់អ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រសិនបើ ភាគី
ទាំង ២ ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។ ខណៈដែលវាយតំលៃខ្ពស់
ចំពោះការខំប្រឹងប្រែងជំរុញវង់ចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារនាពេលថ្មីៗនេះ
របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry រដ្ឋមន្ត្រីការបរទេស EU គ្រប់រូបបានឯកភាពផ្តល់កញ្ចប់ “រួមវិភាគទានជាក់ស្តែង” សំដៅនាំមកនូវ
សន្តិភាពនិងស្ថិរភាពនៅតំបន់នេះ។ តាមកិច្ចសន្យានេះ EU នឹងផ្តល់ការជួយ
ឧបត្ថម្ភខាងនយោបាយសេដ្ឋកិច្ចនិង សន្តិសុខសំរាប់អ៊ីស្រាអែលនិងប៉ាឡេស្ទីន។
 ទន្ទឹមនឹងនោះ  EU នឹងរក្សាបែបទ “ដៃគូអាទិភាពពិសេស” ដែលអនុញ្ញាត្តឲ្យ
ភាគី នានា​ជ្រៀតចូលនឹងបណ្ដាទីផ្សាររបស់ EU បើកទូលាយំទំនាក់ទំនងវប្បធម៌ វិទ្យាសាស្ត្របច្ចេកវិទ្យា បង្កលក្ខណៈអនុគ្រោះលើវិស័យពាណិជ្ជកម្មនិងវិនិយោគ
ក៏ដូច ជាជំរុញការសន្ទនាយោបាយនិងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ