EU ស្នើរឲ្យទួរគីធ្វើវិសោធនកម្មច្បាប់ប្រឆាំងលទ្ធិភេរវកម្ម

EU ស្នើរឲ្យទួរគីធ្វើវិសោធនកម្មច្បាប់ប្រឆាំងលទ្ធិភេរវកម្ម - ảnh 1
EU ស្នើរឲ្យទួរគីធ្វើវិសោធនកម្មច្បាប់ប្រឆាំងលទ្ធិភេរវកម្ម (VNA)


(VOVworld)  - ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean Claude Juncker
បានអះអាងជាថ្មីម្តងទៀតនូវទស្សនៈរបស់សហភាពអឺរ៉ុប (EU) ស្តីពីកិច្ចព្រម
ព្រៀងអន្តោប្រវេសន៍ជាមួយទួរគី។ នាថ្ងៃទី ២១ សីហា ថ្លែងមតិនៅវេទិការ
សេដ្ឋកិច្ចនយោបាយអឺរ៉ុប (European Alpbach Forum) ដែលកំពុងប្រព្រឹត្តទៅ
នៅអូទ្រីស ប្រធាន EC លោក Jean Claude Juncker​បានសង្កត់ធ្ងន់ថា៖ បែបបទ
 លើកលែងទិដ្ឋាការឆ្លងព្រំដែនចំពោះប្រជាពលរដ្ឋទួរគីចូលក្នុងបណ្ដាប្រទេសជា
 សមាជិក EU អាចត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១ តុលា បន្ទាប់ពីពេល រាល់
លក្ខណៈត្រូវបានបំពេញ ក្នុងនោះ មានសំណើរឲ្យទួរគីធ្វើវិសោធនកម្មច្បាប់អំពី
ការប្រឆាំងលទ្ធិភេរវកម្ម។ លោកបានឲ្យដឹងថែមទៀតថា៖ ការដាក់ពន្ធនាគារ
មជ្ឈដ្ឋានបញ្ញាអ្នកវិទ្យាសាស្ត្រនិងអ្នកកាសែតដែលទួរគីបានអនុវត្តក្រោយពីការ
ធ្វើរដ្ឋប្រហារមិនសម្រេចនាពេលកន្លងទៅមិនមែនជាវិធីប្រឆាំងលទ្ធិភេរវកម្មទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ