EU ស្នើរឲ្យបណ្ដាប្រទេសជាសមាជិកទទួលជនអន្តោប្រវេសន៍ចំនួន ៤ សែននាក់
|
EU ស្នើរឲ្យបណ្ដាប្រទេសជាសមាជិកទទួលជនអន្តោប្រវេសន៍ចំនួន ៤ សែននាក់ (Image: VNA) |
(VOVworld) - នាថ្ងៃទី ២៧ ឧសភា សហភាពអឺរ៉ុប (EU) បានស្នើរឲ្យបណ្ដាប្រទេសជា សមាជិកនៃប្លុកនេះទទួលជនអន្តោប្រវេសន៍ចំនួន ៤ ម៉ឺននាក់មកពីស៊ីរីនិង Eritrea ដែលកំពុងស្ថិតនៅអ៊ីតាលីនិងក្រិក។ តាមសមាជិករបស់ EU ទទួលបន្ទុកបញ្ហា
អន្តោប្រវេសន៍ លោក Dmitris Avramopoulos Rome និង Athens បានអំពាវនាវឲ្យ
ប្រទេសជាសមាជិក EU ចំនួន ២៦ ប្រទេសចែករំលែកដោះស្រាយបញ្ហាជន អន្តោប្រវេសន៍ខុសច្បាប់ទាំងនេះ។ ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុង Brussels
បែលហ្ស៊ីក លោក Avramopoulos បានឲ្យដឹងថា៖ ជនអន្តោប្រវេសន៍ស៊ីរីនិង Eritrea ដែលមកដល់អ៊ីតាលីនិងក្រិកក្រោយថ្ងៃទី ១៥ មេសា ឆ្នាំ ២០១៥ នឹងត្រូវបានបញ្ជូន
ទៅ កាន់ប្រទេស EU នានាក្នុងរយៈពេល ២ ឆ្នាំ។ ការបែងចែកជនអន្តោប្រវេសន៍
នឹងផ្អែក ទៅលើលក្ខ័ណ្ឌៈចំនួន ៤ គឺ៖ ផលិតផលជាតិសរុប (GNP) ចំនួនប្រជាជន កំរិតបាត់អាជីពនិងបរិមាណជនភៀសខ្លួនសំណូមពរចុះឈ្មោះនៅប្រទេសនេះ។ EU ក៏បានស្នើរឲ្យប្រទេសជាសមាជិកនានាទទួលប្រជាពលរដ្ឋចំនួន ២ ម៉ឺននាក់មកពី
ប្រទេសទី ៣ ដែលមានតម្រូវការសុំការជ្រកកោនពីសហគមន៍អន្តរជាតិ ផងដែរ៕