EU ស្វែងរកតួនាទីក្នុងការដោះស្រាយជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន

(VOVWORLD) -នាថ្ងៃទី ២៦ កុម្ភៈ នៅ Brussels រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប  (EU) មានជំនួបជាមួយតំណាងនៃបណ្តាប្រទេសអារ៉ាប់ រួមមាន៖ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម (UAE ) ហ្ស៊កដានី និងម៉ារ៉ុក ដោយមានគោលដៅជំរុញការតភ្ជាប់ឡើងវិញនូវកិច្ចសន្ទនា អ៊ីស្រាអែលនិងប៉ាឡេស្ទីន បន្ទាប់ពីសេចក្ដីសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump ស្ដីពីការទទួលស្គាល់យេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ 


នាថ្ងៃទី ២៦ កុម្ភៈ នៅ Brussels រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប  (EU) មានជំនួបជាមួយតំណាងនៃបណ្តាប្រទេសអារ៉ាប់ រួមមាន៖ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម (UAE ) ហ្ស៊កដានី និងម៉ារ៉ុក ដោយមានគោលដៅជំរុញការតភ្ជាប់ឡើងវិញនូវកិច្ចសន្ទនា អ៊ីស្រាអែលនិងប៉ាឡេស្ទីន បន្ទាប់ពីសេចក្ដីសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump ស្ដីពីការទទួលស្គាល់យេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ថ្លែងមតិក្រោយពីជំនួបនេះ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ កិច្ចសន្ទនា លោកស្រី Federica Mogherini បានសង្កត់ធ្ងន់ថា៖ "បទបញ្ញត្តិពិសេស និងលក្ខណៈវិសេសវិសាលរបស់ទីក្រុងយេរូសាឡឹមចាំបាច់ត្រូវរក្សាដដែល។ លោកស្រីរូបនេះ ក៏បានឲ្យដឹងថា៖ EU និង AL បានស្រុះចិត្តគំនិតគ្នាថា មានត្រឹមតែដំណោះស្រាយរដ្ឋពីរអ៊ីស្រាអែល និងប៉ាឡេស្ទីនដោយរួមរស់ប្រកបដោយសន្តិភាពតែប៉ុណ្ណោះ ទើបអាចដោះស្រាយ ជម្លោះនេះបាន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ