EU ស្វែងរកវិធានការដោះស្រាយការខ្វែងគំនិតអំពីអនាគតរបស់អឺរ៉ុប
|
EU ស្វែងរកវិធានការដោះស្រាយការខ្វែងគំនិតអំពីអនាគតរបស់អឺរ៉ុប (VNA) |
(VOVworld) – នាថ្ងៃទី ១០ មិនា សន្និសីទកំពូលសហភាពអឺរ៉ុប (EU) បានបញ្ចប់
បន្ទាប់ពីសម័យប្រជុំនៃប្រទេសជាសមាជិកទាំង ២៧ ដោយគ្មានការចូលរួមរបស់
អង់គ្លេសដើម្បីពិភាក្សាអំពីអនាគតរបស់អឺរ៉ុបឡើយ។ នៅកិច្ចប្រជុំលើកនេះ
បណ្ដាថ្នាក់ដឹកនាំ EU បានស្វែងរកវិធានការបង្រួញគំលាតរវាងប្រទេសនានា
ដោយឈរលើគោលជំហរដោយឡែកដែលនឹងត្រូវបានប្រកាសក្នុងពង្រាងសេច
ក្តីថ្លែងការណ៍រួមនាថ្ងៃទី ២៥ មិនាខាងមុខក្នុងឱកាសរំលឹកខួបលើកទី ៦០ ទិវា
ចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុង Rome ស្តីអំពីការបង្កើតសហភាពអឺរ៉ុប។ ការ
ផ្តើមគំនិតជាច្រើនក្នុងសៀវភៅសដែលគណៈកម្មាធិការអឺរ៉ុបបាននាំចេញនិង
មតិរបស់ប្រទេសអឺរ៉ុបមួយចំនួនស្តីពីទ្វីបអឺរ៉ុប «ពហុវិស័យ» មួយត្រូវបានពិភាក្សា
ដ៏ស្មោះត្រងនៅសន្និសីទលើកនេះ។ ក្នុងសន្និសីទកាសែតបញ្ចប់សន្និសីទកំពូលលើក
នេះប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker បានថ្លែងមតិថា៖
លោកគ្មានគំនិតបំបែកបំបាក់ក្នុងប្លុកដោយសេណារីយូរ «ទ្វីបអឺរ៉ុបពហុទស្សនៈ»
ទេ។ ប៉ុន្តែ ប្រទេសអឺរ៉ុបខាងកើតមួយចំនួនក្នុងនោះមានប៉ូឡូញនិងហុងគ្រីសព្រួយ
បារម្មថា៖ប្រសិនបើគេមិនចូលរួមក្នុងទំនាក់ទំនង «សហប្រតិបត្តិការបំពេញ
បន្ថែម»គេនឹងត្រូវបានបោះបង់ចោលក្នុងដំណើរការចេញសេចក្តីសម្រេចរបស់
ប្លុកហើយអាចក្លាយទៅជា «ប្រទេស EU ប្រភេទទី ២» ៕